ព័ត៌មានជាតិ

តុលាការសម្រេចចេញដីការឃុំខ្លួន២នាក់ប្ដីប្រពន្ធពីបទ…

កណ្ដាលៈ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៥១ ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ២នាក់៖
១-ឈ្មោះ សេង កាលីតា ហៅចាន់ធួន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិ បាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះ ផន ពិសាល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ត្រូវជាប្តី)។

វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀន(ម៉ាទឹកកក)០៣កញ្ចប់(មធ្យម០២.តូច០១កញ្ចប់)
-ទូរសព្ទ័ដៃ០២គ្រឿង (ម៉ាកណូគា អិនចុចពិល០១ និងម៉ាកសាំសុងពណ៌ស០១គ្រឿង)
-កូនសោបន្ទប់ផ្ទះសំណាក់ ០១ លេខ(B-1)
-ម៉ូតូ០១គ្រឿង ម៉ាក WAV.S ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1AB-6426 លេខតួនិងលេខម៉ាស៊ីន080591។

ដំណើររឿង៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីមហាជនល្អថា មានមុខសញ្ញជួញដូរថ្នាំញៀន២នាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នា លក់ថ្នាំ ញៀន តាមផ្លូវលេខ៥១ ភ្លាមនោះកម្លាំងជំនាញ បានសហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលពើក និងប៉ុស្តិ៍ ដំណាក់អំពិល ចុះទៅដល់ចំណុចកើតហេតុ ឃើញជនសង្ស័យ២នាក់ប្តីប្រពន្ធជិះម៉ូតូម៉ាក WAV-S ដោយមានការសង្សយ័ កម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ឆែកត្រួតពិនិត្យឃើញមានថាំញៀន៣កញ្ចប់ ដែល ជនសង្ស័យឈ្មោះ សេង កាលីតា ហៅចាន់ធួន លាក់ទុកប្រគល់ជូនសមត្ថកិច្ច ចំណែកជនសង្ស័យ ឈ្មោះ ផន ពិសាល ជាអ្នកបើកម៉ូតូ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ថ្នាំញៀន៣កញ្ចប់នេះ ខ្លួនបានទិញពីមនុស្ស ប្រុសម្នាក់មិនស្គាល់ឈ្មោះនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត ក្នុងតម្លៃ ៣០០០០០ (សាមសិបម៉ឺនរៀល) ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់