ព័ត៌មានជាតិ

ភូមិ Huaxi របស់​ចិន​ជា​ភូមិ​លេខ ១ ទទួលបាន​អ្នកដំណើរ​ជុំវិញ​ពិភពលោក​ជាង ១២០ ប្រទេស​

​ភូមិ Huaxi ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភូមិ​លេខ ១ របស់​ចិន វា​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Jiangyin ដែល​ភូមិ​មួយ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ខេត្ត Jiangsu ។​
​បច្ចុប្បន្ននេះ អ្នក​ភូមិ​ទាំងអស់ ដែល​រស់នៅ​ក្នុងភូមិ​នេះ ដែរ​រស់នៅ​ជាមួយ​នឹង​វិឡា​របស់​គេ​ខ្ពស់ៗ ដោយ​គ្របដណ្តប​ដោយ​ផ្ទៃដី ៤០០ ទៅ ៦០០ ម៉ែត្រក្រឡា ។​គ្រួសារ​នីមួយៗ យ៉ាងហោចណាស់​ក៏​មាន​ទ្រព្យសម្បត្តិ​ពី ១ ទៅ ១០ លាន​យន់ និង ឡាន​ចាប់ពី ១ រហូតដល់​ទៅ ៣ គ្រឿង ។​
​សណ្ឋាគារ​ដ៏​ប្រណីត ឈ្មោះថា Longxi International Hotel មាន​កម្ពស់ ៧៤ ជាន់ និង​មាន​អគារ​ថ្មី​មួយ​ទៀត​ស្ថិត​នៅ Huaxi មាន​កម្ពស់​ប្រវែង ៣២៨ ម៉ែត្រ ដូ​ជា​អគារ​មួយ​ដែល​បាន​សាងសង​នៅ ទីក្រុង​ប៉េកាំង​។​

​អ្នកភូមិ​បាន​សាងសង វត្ត​ជា​លក្ខណៈ​ក្រុម ផ្លូវ​រូង​ក្នុង​ដី បឹង Longxi សួន​ពិភពលោក សួន​កសិករ និង កន្លែង​ផ្សេង​ទៀត​ជាទី​ចំណាប់អារម្មណ៍ ។​ទីនេះ​មាន​ជាង ៨០ ដែល​ចាប់អារម្មណ៍​នៅក្នុង​ភូមិ ។​តាំងពី​ឆ្នាំ ១៩៧៨ អ្នកដំណើរ​ដែល​មក​ទី​នេះ​ជាង ១២០ ប្រទេស បាន​ទស្សនា​ភូមិ​មួយ​នេះ ដោយ​ក្នុង​មួយឆ្នាំៗ​ទទួល​បាន​ជាង ១ លាន​នាក់ ដែល​ជា​ភ្ញៀវទេសចរ​៕​
https://i1272.photobucket.com/albums/y389/domneng/Bang/Huaxi1_zps281f8aad.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Huaxi3_zps0d7c00ba.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Huaxi2_zpsab620766.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Huaxi4_zpsa8f526ad.jpg

មតិយោបល់