ព័ត៌មានជាតិ

ស្ត្រី​ជនជាតិ​ចិន​ម្នាក់​អាក្រាតកាយ​នៅតាម​ផ្លូវ​ដែល​អញ្ជើញ​ដោយ​ប៉ូលិស​

​យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា បាន​បង្ហាញ​ឲ្យដឹងថា នៅពេលដែល​ប៉ូលិស​បាន​មកដល់​ក្មេងស្រី​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​អាក្រាត បាន​ស្រែក​យ៉ាងខ្លាំងៗ ខ្ញុំ​ចូល​ចិត្ត​វា ខ្ញុំ​មិន​មាន​ទោស​អ្វី​នោះ​ទេ ហេតុ​អ្វី​អ្នក​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​ស្ថានីយ៍​ប៉ូលិស​។​

​ក្នុង​អំឡុង​ពេល​ម៉ោង ៤ ព្រឹក ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣ មាន​មនុស្ស​ម្នាក់​បានខ​ល​ទៅកាន់​ប៉ូលិស និង​ប្រកាស​ថា មាន​ក្មេងស្រី​ម្នាក់​អាយុ​ប្រហែល ២៨ ឆ្នាំ ដោយ​មិន​បាន​ស្លៀកពាក់​ខោអាវ ដែល​ស្ថិតនៅ Luc Lac ។​អ្នកស្រី Liu បាន​និយាយថា “​ខ្ញុំ​បាន​ពាំនាំ​យក​ខោអាវ និង​ប្រាប់​នាង​ឲ្យ​ស្លៀក​ប៉ុន្តែ​នាង​បែ​ជា​រត់​ចេញ​ឆ្ងាយ ដោយ​មិន​មាន​វិធី​ផ្សេងទៀត​ដើម្បី​ឲ្យ​នាង​ស្លៀកពាក ខ្ញុំ​ក៏​បានខ​ល​ទៅ​ប៉ូលិស ។​ពេល​ដែល​ប៉ូលិស​មកដល់ ក្មេងស្រី​ឈ្មោះ Luc Lac គឺ​មិន​នៅ​ទី​នេះ​យូរ​នោះទេ​”​។​

​ប៉ូលិស​បាន​និយាយ​ទៅកាន់​នាង​ថា “​ស្តាប់​ខ្ញុំ ខ្ញុំ​ជួយ​នាង​ទេ ដោយ​និយាយ​យ៉ាង​ផ្អែម និង​មុខស្រស់​ទៅ​កាន់​ក្មេងស្រី​អាក្រាតកាយ​នោះ តែ​ភ្នែក​របស់​នាង ដូចជា​មាន​កំហឹង​មិន​ពេញចិត្ត​សោះឡើយ ដោយ​នាង​បាន​រត់​ទៅ​កាន់ Zhangqiu”​។​នៅពេលដែល​ប៉ូលិស​បាន​មកដល់ ពួកគេ​បាន​ឃើញ​ក្មេងស្រី​ម្នាក់​អង្គុយ​ជិត​ហាង​ដោយ​កាយ​អា​ក្រាយ ដោយ​ម្ចាស់​ហាង​នោះ​បាន​ផ្តល់​ដំបូន្មាន និង​ជូន​ខោអាវ​ឲ្យ​នាង​ស្លៀកពាក់ ។​ប៉ូលិស​បាន​ខ្ចី​សម្លៀក​បំពាក់​ពី​ម្ចាស់​ហាង ដោយ​គ្របដណ្តប​លើ​រាងកាយ​របស់​នាង និង​នាំ​ទៅកាន់​ស្ថានីយ៍​ប៉ូលិស​ក្នុង​ខេត្ត Liaoning ។​ទោះបីជា​យ៉ាងនេះក្តី ក្មេងស្រី​ដែល​ស្ថិតនៅ​ក្នុង​ស្ថានភាព​កាយ​អាក្រាត​នោះ បាន​ស្រែក​យ៉ាងខ្លាំងៗ ដោយ​មិន​ចង់​ចូល​ក្នុង​រថយន្ត​របស់​មន្ត្រី​ប៉ូលិស​ឡើយ ដោយ​ស្រែកថា “​ខ្ញុំ​ចូល​ចិត្ត​វា ខ្ញុំ​មិន​មាន​ទោស​អ្វី​នោះ​ទេ ហេតុ​អ្វី​អ្នក​បង្ខំ​ខ្ញុំ​ឲ្យទៅ​ស្ថានីយ៍​ប៉ូលិស​”​។​

​ទីនេះ​គ្មាន​វិធី​អ្វី​ក្រៅពី​ឲ្យ​តាក់ស៊ី​ធ្វើជា​ជំនួយការ​ប៉ូលិស​នោះទេ ដោយ​ឲ្យ​តាក់ស៊ី​ធ្វើជា​អ្នក​នាំ​ផ្លូវ និង​ប៉ូលិស​ជា​អ្នក​កំដរ នាង​ឲ្យចូល​តាក់ស៊ី ។​តែ​ទោះជា​នាំ​ចូល​រថយន្ត​ក្តី តែ​ក្មេងស្រី​នោះ​បាន​ស្រែក​ខ្លាំងៗ នៅតាម​ផ្លូវ​។​ពេល​ចូល​ដល់​ច្រក​ស្ថានីយ៍​ប៉ូលិស ក្មេងស្រី​នោះ បាន​រត់​ចេញពី​រថយន្ត និង​លេងបិទពួន​ជាមួយនឹង​ប៉ូលិស អស់​រយៈពេល ៣០​នាទី ទើប​ប៉ូលិស​អាច​នាំ​នាង​ចូល​ស្ថានីយ៍​ប៉ូលិស​បាន​។​

​នៅវេលា​ម៉ោង ៥ ព្រឹក ម្តាយ​របស់​នាង​បាន​មក​ស្ថានីយ៍​ប៉ូលិស ដើម្បី​យក​កូនស្រី​វិញ​។​របាយការណ៍​បានឲ្យដឹងថា នាង​មាន​អាយុ ២៨ ឆ្នាំ និង​មានកូន​មួយទៀត ដោយសារតែ​មាន​ការប៉ះទង្គិច​ជាមួយនឹង​ក្រុមគ្រួសារ​ទើប​នាង មាន​អារម្មណ៍​ទៅ​ជា​មនុស្ស​ឆ្កួត​។​ប៉ូលិស​បាន​ផ្តល់​យោបល់​ឲ្យទៅ​ម្តាយ​របស់​នាងរី​អាក្រាត​នេះ នាំ​នាង​ទៅកាន់​ពេទ្យ​ចិត្តសាស្ត្រ​៕
https://i1272.photobucket.com/albums/y389/domneng/Bang/Nude_zpsd53477ed.jpg

មតិយោបល់