ព័ត៌មានជាតិ

មុខសញ្ញាជួញដូរសារធាតុញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងសារធាតុញៀន បង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះជួលលេខ2D ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ។

មន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អន ធី ភេទប្រុស ជនជាតិខ្មែរ កើត១៩៩២។
ដកហូតវត្ថុតាង៖ គ្រឿងញៀនសរុបទម្ងន់ ១០២១.៣៩ក្រាម ក្នុងនោះ ១/មេតំហ្វេតាមីន (ICE) ៧៥៨.៣ក្រាម ២/អ៊ិចស្តាស៊ី (MDMA) ២៣៥.៧៤ក្រាម ៣/កេតាមីន(Ketamine) ០.៤៥ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចធ្វើការសាកសួរចម្លើយ ស្វែងរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់