យោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានជាតិរបស់កាណាដាបាននិយាយថាការធ្វើការយូរម៉ោងនាពេលយប់ក្នុងរយៈពេលចាប់ពី 30 ឆ្នាំឡើងអាចធ្វើការប្រឈមមុខនៃជម្ងឺមហារីកសុដនកើនឡើងពីរដងច្រើនជាងស្ត្រីដែលធ្វើការធម្មតា។
នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយដែលបានបោះពុម្ពដែលនិយាយពីវិទ្យាសាស្ត្រវិជ្ជាពេទ្យបានបកស្រាយយ៉ាងច្បាស់ពីទំនាក់ទំនងគ្នារវាងការធ្វើការយូរម៉ោងនៅពេលយប់និងការកើនឡើងនៃជម្ងឺមហារីកសុដន់ចំពោះស្ត្រីទាំងនោះ។ជាក់ស្តែងនៅក្នុងកិច្ចស្រាវជ្រាវមួយដែលបានធ្វើដោយសាកលវិទ្យាល័យ Queen សហការជាមួយនិងទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកសុដននៃប្រទេសកូឡំប៊ីជាមួយចក្រភពអង់គ្លេសបានបញ្ជេញតួលេខដែលខ្លួនបានសិក្សាទៅលើស្ត្រីដែលមានជម្ងឺមហារីកនេះចំនួន 1134 និងស្ត្រីដែលមិនមានជម្ងឺមហារីកសុដនចំនួន 1179 នាក់ដែលស្ថិតនៅក្នុងអាយុប្រហាក់ប្រហែលគ្នា។
ការស្រាវជ្រាវបានបញ្ជាក់ទៀតថាខ្លួនមិនបានរកឃើញភស្តុតាងណាមួយដែលស្ត្រីធ្វើការយូរម៉ោងចាប់ក្នុងរយៈពេល14 15 និង 29 ឆ្នាំមានហានិភ័យកើតឡើងនៃការប្រឈមមុខនៃជម្ងឺប្រភេទនេះនោះទេ លុះត្រាណាតែចាប់ពី 30 ឆ្នាំឡើង។បើទោះជាយ៉ាងណាក្តីកត្តាមួយចំនួនដែលបណ្តាលឲ្យមានការកើនឡើងដូចជាការរំខាននៃការទទួលដំណេកការចុះខ្សោយនៃរាង្គកាយកង្វះវីតាមីន D និងការរស់នៅប្រចាំថ្ងៃនៃអ្នកដែលធ្វើការយប់នោះជាមូលហេតុចំបងដែលនាំឲ្យមានការប្រឈមមុខធំបំផុតសម្រាប់ស្ត្រីចំពោះជម្ងឺមហារីសុដន់៕
https://i1272.photobucket.com/albums/y389/domneng/Decore/Nightworkmayboostbreastcancerrisk_zps588628bd.jpg
មតិយោបល់