ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​យក​ឆ្មា​ជាង ១០០០ ក្បាល​ធ្វើជា​មិត្ត (Video Inside)

​នាង Lynea Lattazio បាន​ធ្វើ​ការស្ម័គ្រចិត្ត​ដោយ​យក​ផ្ទះ​របស់​ខ្លួន​យ៉ាង​ធំ​ទូលាយ​ជាង ៣០០ ម៉ែត្រក្រឡា ធ្វើ​ជា​ទី​ជម្រក​សត្វ​ឆ្មា រាប់​ពាន់​ក្បាល តាំងពី​បង្កើត​រហូតមក​ដល់​បច្ចុប្បន្ននេះ​។​

​តំបន់​ដែល​មាន​ឆ្មា​រស់នៅ​ជាមួយ​នឹង នាង Lynea Lattazio ស្ថិតនៅ​តំបន់ Kings River ខាងកើត​ទីក្រុង Fresno រដ្ឋ​កាលីហ្វ័​រញ៉ា​។​
​សត្វ​ឆ្មា​ដែល​នាង Lynea Lattazio មាន​ចំនួន ១០០០ ក្បាល និង​ឆ្កែ ជាង ៣០ ក្បាល ហើយ​ក៏​ត្រុវបាន​គេ​ដឹងថា​ជា​តំបន់​ដែល​មាន​ឆ្មា​ច្រើនជាងគេ ដែល​អស្ចារ្យ​សម្រាប់​អ្នក​ទេសចរណ៍​មក​កម្សាន្ត​។​

​ម្ចាស់​នៃ​គ្រួសារ​សត្វ​ឆ្មា នាង Lynea Lattazio បាន​និយាយថា នាង​ពិតជា​ស្រលាញ់​សត្វ​ឆ្មា​ណាស់ តាំង​តែ​នាង​បាន​បែកបាក់​ចំណង​អាពាហ៍ពិពាហ៍ ដោយ​មាន​អារម្មណ៍​ថា ឯកោ ជាមួយ​នឹង​ផ្ទះ​ដែល​មាន​ទំហំ ៣០០ ម៉ែត្រក្រឡា​។ ចាប់តាំងពី​ពេលនោះ​មក​នាង​ក៏​ចាប់ផ្តើម​យក​ឆ្មា ធ្វើ​ជា​មិត្តភក្តិ និង​ស្រលាញ់​ពួកវា​៕
https://i1272.photobucket.com/albums/y389/domneng/Decore/BefriendCat1_zpsf2a22181.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/BefriendCat2_zps0d25c873.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/BefriendCat_zpsf34244c8.jpg
​ទស្សនា​វីដេអូ​ដូចខាងក្រោម​នេះ ៖

មតិយោបល់