ព័ត៌មានជាតិ

រំលោភ​ហើយ ថត​វីដេអូ​ដាក់​លើ​អ៊ី​ន​ធឺ​ណេត​

ឥណ្ឌា​ ៖ ក្មេងប្រុស​មា្ន​ក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​មួយ Rajouri នៅក្នុង​តំបន់ Kashmir ពី​បទ​ចាប់រំលោភ​ក្មេងស្រី​ដែល​ជា​សិស្សសាលា​ម្នាក់​បាន​សម្រេច​និង​បាន​ថត​ជា​វីដេអូ​និង​រូបភាព​ជា​ច្រើន​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណេត​ទៀតផង​។​

​ប៉ូលិស​បាន​រាយការណ៍​ថា​ក្មេងប្រុស​ដែល​មានឈ្មោះ Sajjad Khan ត្រូវបាន​ចាប់ខ្លួន​ពី​តំបន់​ដែល​ខ្លួន​រំលោភ​ក្មេងស្រី​ហើយក៏​ជា​កន្លែង​ដែល​គេ​ធ្វើ​ចរាចរណ៍​រូបភាព​និង​វិដេអូ​ដែល​ខ្លួន​បាន​ផលិតផង​។​ជនរងគ្រោះ​ត្រូវបាន​រំលោភ​ត្រូវបាន​ចែកចាយ​រូបភាព​របស់​ខ្លួន​ទៅ​នឹង​អ៊ី​ន​ធឺ​ណេត​។​

​តាម​ការចោទប្រកាន់​នាង​មិន​ដឹង​ទេ​ថា​មាន​ទាំង​ការថត​វីដេអូ​នៃ​ការចាប់រំលោភ​មកលើ​រូប​នាង​រហូត​ដល់​មានការ​លេច​ធ្លាយ​វីដេអូ​ទាំងនោះ​។​ហើយ​គឹ​ត​មក​ត្រឹម​ថ្ងៃ​ដែល​នាង​ដាក់​ពាក្យបណ្តឹង​ទី 2 កក្កដា​គឺ​មាន​រយពេល​មិនតិច​ជាង​កន្លះ​ខែ​ហើយ​នោះ​ទេ​ដែល​បាន​ធ្វើឲ្យ​ប៉ូលី​ស​មានចម្ង​ល់​និង​សង្ស័យ​ចំពោះ​រឿងនេះ​។​ក្រោយមក​នាង​បាន​បកស្រាយ​ថា​នាង​ពី​ដំបូង​ត្រូវបាន​ជនល្មើស​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​នឹង​ខ្លួន​តែ​ត្រូវ​នាង​បដិសេធ​ជារឿយៗ​ទើប​បណ្តាលឲ្យ​ទៅ​ជា​មាន​ករណី​ចាប់រំ​លោភ​កើតមាន​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/india-rape_2453293b_zpsfde62a6c.jpg
រូបតំណាង​

មតិយោបល់