ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា ឮសូរតែផាំង នារីម្នាក់ដេកស្អាត

ភ្នំពេញ: នារីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងទៀត ជិះបុកពេញទំហឹង បណ្តាលឲ្យដួលបោកក្បា លប៉ះជាមួយនិងថ្នល់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពីមីនី ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1E-7822 ធ្វើដំណើរពីកើតទៅលិច បម្រុងនិងឆ្លងផ្លូវ លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូC125មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ1A-8153 បើកបរដោយយុវជនម្នាក់ជានិស្សិត បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលរងរបួសស្រាលធ្ងន់២ នាក់។

ក្រោយពេលកើតហេតុនារីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជនសួគា៍
ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់