យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ស៊ិនហួរបានឲ្យដឹងថាពិរុទ្ធជន Edward Snowden ដែលអាមេរិកកំពុងតាមចាប់ខ្លួននោះកំពុងមានវត្តមាននៅនឹងអាកាសយានដ្ឋានរបស់ទីក្រុងមូស្គូតាំងតែពីថ្ងៃ 23 ខែ មិថុនាមកម្លេះក្រោយការហោះហើរពីទីក្រុងហុងកុង។
បុរសពិរុទ្ធជនរូបនេះ នៅជាមួយក្បែរខ្លួនដោយទីប្រឹក្សាមួយរូបដែលជាតំណាងមកពីគេហទំព័ររបស់ Wikileaks ដើម្បីធ្វើការប្រឹងប្រែងក្នុងការសុំសិទ្ធិជ្រកកោនពីប្រទេសរូស្ស៊ីប៉ុន្តែក្រោយមកត្រូវបានដកសំណើរឡើងវិញនាដើមសប្តាហ៍នេះ។
គួររំលឹកផងដែរថាអាមេរិកកំពុងព្យាយាមស្វែងរកការបត្យាប័ណនាំខ្លួន Edward Snowden ក្នុងកាត់ទោសដែលជនរូបនេះបានប្រើប្រាស់ការងាររបស់លោកនៅក្នុងទីភ្នាក់ងារសន្តិសុខអាមេរិកក្នុងការទម្លាយរឿងសម្ងាត់មួយចំនួនរបស់អាមេរិកនិងអង់គ្លេសទៅខាងក្រៅ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Edward-Snowden1_zps3f22e3c0.jpg
មតិយោបល់