ព័ត៌មានជាតិ

សមត្ថកិច្ចតាមប្រមាញ់ស្រាវជ្រាវករណីលួចរថយន្ត០១គ្រឿង ម៉ាកហាយឡិនឌ័រពណ៌ស បាត់នៅភ្នំពេញរកឃើញនៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទី ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ករណីលួចរថយន្ត០១គ្រឿង ម៉ាកហាយឡិនឌ័រពណ៌ស ។ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ២០២០ នៅចំណុចបុរីធូលន ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក វរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ។ ដោយការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងស្រាវជ្រាវស្វែងរករ។
ជាលទ្ធផលសមត្ថកិច្ចយើងបានរកឃើញ និងបានដកហូត រថយន្តម៉ាក ហាយឡឹនឌ័រ ពណ៌ស គ្មានស្លាកលេខ លេខតួ 21A530054352 និងលេខម៉ាស៊ីន2AZ0992681 ដែលទុកនៅក្នុងផ្ទះរបស់ឈ្មោះ ង្វៀង វ៉ាន់ទឹង ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិវៀតណាម ស្ថិតក្នុងភូមិសេរីសុខា ឃុំក្រែក ស្រុកពញា្កក្រែក ខេត្តត្បូងឃ្មុំ ។
ករណីនេះសមត្ថកិច្ចយើងបានប្រគល់រថយន្ត ជូនដល់សមត្ថកិច្ចជំនាញដែលជាម្ចាស់ករណី ដើម្បីបំពេញបែបបទ តាមនីតិវិធី ៕

 

មតិយោបល់