ភ្លៀងធ្លាក់យ៉ាងខ្លាំងបានចាប់ផ្ដើមកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្លាប់មនុស្ស ៣នាក់ និងជាច្រើននាក់ផ្សេងទៀតបានរងផលប៉ះពាល់ នៅក្នុងខេត្ត Hubei ភាគកណ្ដាលនៃប្រទេសចិន នេះបើយោងតាមសម្ដីរបស់អាជ្ញាធរក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
នាយកដ្ឋានកិច្ចការស៊ីវិលខេត្តបានឲ្យដឹងថា មានមនុស្សប្រមាណជា ១១៤.០០០នាក់ត្រូវបានផ្លាស់ប្ដួរទីជម្រក ដើម្បីចៀងផុតពីផលប៉ះពាល់ ព្រោះថាភ្លៀងនៅតែបន្តធ្លាក់។
យោងតាមរបាយការណ៍បានឲ្យដឹងថា មានផ្ទះចំនួន ៧.០០០ខ្នងត្រូវបានបំផ្លាញ និងខួចខាត ព្រមទាំងបានប៉ះពាល់ដល់ផ្ទៃដីដំណាំជាង ១៥១.៩០០ហិកតា។ ផលប៉ះពាល់នៃភ្លៀងនេះ ត្រូវបានគេសរុបជាទឹកប្រាក់មានចំនួនប្រហែលជា ១១១.៦លានដុល្លារអាមេរិក។
អាជ្ញាធរខេត្តបានចែកជួននូវមុងភួយ អាវយឺត គ្រែ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតទៅកាន់ប្រជាជនដែលរង់ផលប៉ះពាល់ ហើយក្រុមការងារជួយសង្គ្រោះក៏បានចុះទៅដល់កន្លែងកើតហេតុផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់