ព័ត៌មានជាតិ

៥ ហេតុផល​ដែល​កាត់បន្ថយ​ភ្លើងតណ្ហា​លើ​គ្រែ​

​កាម​តម្រេក​នៃ​ក្តីស្នេហា​ថយចុះ ត្រូវ​បាន​បង្ករ​ឡើង​ដោយ​មូលហេតុ​ផ្លូវចិត្ត និង​ផ្លូវកាយ ដូចជា​ការខ្វះខាត​នៃ​ការ​គេង អស់កម្លាំង ឡើង​ទម្ងន់ ជាដើម​។​
​នៅ​ខាងក្រោម​នេះដែរ ជា​មូលហេតុ ៥ យ៉ាង​ដែល​កាត់បន្ថយ​កាម​តម្រេក ៖
​កង្វះ​ការ​គេង​
​ប្រសិនបើ​អ្នក​គេង ៦ ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​យប់ អ្នក​អាច​កាត់បន្ថយ​កាម​តម្រេក​។ យោង​តាម​អ្នកជំនាញ​ផ្នែក​សុខភាព បានឲ្យដឹងថា កង្វះ​នៃ​ការ​គេង ក្នុង​កំឡុង​មួយ​ដ៏​យូរ (​តិចជាង ៦ ម៉ោង​ក្នុង​មួយ​យប់​) អាច​កាត់បន្ថយ​ចំនួន​នៃ​អរ​ម៉ូ​ន តេស្តូ​ស្តេ​រ៉ូន ដែល​ជា​ប្រភេទ​អរ​ម៉ូ​ន​បង្កើន​កាម​តម្រេក ដែល​បុរស​ស្ត្រី​ត្រូវការ​នោះ​។​
​អ្នក​ដេក​ស្រ​ម៉ុក​
​ដៃគូរ​ដែល​ដេក​ស្រ​ម៉ុក មាន​ផលប៉ះពាល់​ដល់​ការ​ដេក មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បញ្ហា​នេះ​ក៏​ជួយ​បន្ថយ ចំណង​តម្រេក​ផងដែរ ហើយក៏​ជា​ហេតុផល​ដែល​កាត់ផ្តាច់​ចំណងតណ្ហា ។​ទាំងនេះ​ជា​មូលហេតុ​ព្រោះតែ​ភាពធាត់​ពេក និង​កង្វះ​ការ​គេង​។​
ភាព​តានតឹង​
​បញ្ហា​តានតឹង​ផ្លូវចិត្ត និង ការធ្លាក់​ទឹកចិត្ត គឺជា​មូលហេតុ មួយ​ដែល​កាត់បន្ថយ​តម្រេក​តណ្ហា​ផងដែរ ។ ភាព​តានតឹង នឹង​អាច​ត្រូវ​បាន​បង្ករ​ឡើង ដោយ​សម្ពាធ​ការងារ បញ្ហា​ប្តី​ប្រពន្ធ ដែល​ប៉ះទង្គិច​គ្នា​។ ភាព​តានតឹង​មិន​ត្រឹមតែ ជួយ​កាត់បន្ថយ​តម្រេក​តែប៉ុណ្ណោះ តែ​វា​ក៏បង្ករ​ហានិភ័យ នៃ​ជំងឺ​ទឹកនោម​ផ្អែម និង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
​ការឡើង​ទម្ងន់​
​ការបង្កើន​ទម្ងន់ ក៏​ជា​មូលហេតុ​ដែល​កាត់បន្ថយ​ចំណង់​តម្រេក ព្រោះតែ​កោសិកា​ខ្លាញ់ ដែល​ឡើង​ចំណុះ ក៏​ធ្វើឲ្យ​បញ្ហា​តម្រេក​ជាមួយនឹង​ដៃគូ​ថយចុះ​។​អ្នកឯកទេស​បញ្ហា​សិច លោក Rajan Bhonsle បាន​និយាយថា មនុស្ស​ដែល​លើស​ទម្ងន់​ជា​ញឹកញាប់ ជារឿយៗ​តែងតែ​មិន​មាន​ទំនុកចិត្ត លើ​ខ្លួនឯង អំពី​បញ្ហា​លើ​គ្រែ ។ ដើមចម​នេះ​ដែល​ធ្វើឲ្យ​មនុស្សធាត់ មាន​អារម្មណ៍​ថា​តានតឹង ដោយ​មិន​ចង់​ប្រាថ្នា​រួមភេទ​នោះទេ​។​
​ជីវិត​ដែល​មិនសូវ​ជា​សុខភាព​ស្អ​
​ក្រៅ​ពី​បញ្ហា​សុខភាព ដែល​កើតចេញ​ពី​ការជក់បារី ផឹកស្រា ជារឿយៗ​វា​ក៏​កាត់​កាម​តម្រេក​ផងដែរ​។​ទោះបីជា​យ៉ាងនេះក្តី ទន្ទឹមនឹងនេះ​ដែរ អ្នក​ដែល​មាន​ជីវិត​សកម្ម ដោយ​មាន​កំលាំង​ពលំ ដោយ​រាងកាយ​គ្រប់យ៉ាង​ជាធម្មតា​នោះ អាច​ធ្វើការ​រួម​ភេទ តាម​បំណងប្រាថ្នា​៕​
sex12
 

មតិយោបល់