ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសក​ម្មភាពលួចដោះក្រវិលជនរងគ្រោះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី នៅចំណុចផ្សារកសិផលជ្រោយចង្វារ ផ្លូវកែវចិន្តា ក្រុមទី១០ ភូមិ០៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចដោះក្រវិលមាសជនរងគ្រោះមួយចំហៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ករណីខាងលើនេះ ពេលសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក៏បានចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យឈ្មោះ ទុំ ភី ភេទប្រុស អាយុ ៣៧ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវលំភូមិ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ( ឃាត់ខ្លួន ) ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ទុំ ភី បានសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចដោះក្រវិលមាសមួយចំហៀងពីជនរងគ្រោះ ពិតប្រាកដមែន ។

វត្ថុតាងដកហូត៖
– ក្រវិលមាសមួយចំហៀងទម្ងន់២ហ៊ុន ។
– ម៉ូតូម៉ាកកុបជ្រុងមួយគ្រឿង ពណ៌ បៃតងចាស់ ពុំមានផ្លាកលេខ ។
– ទូរស័ព្ទដៃមួយគ្រឿង ម៉ាក NOKIA ពណ៌ ខៀវ ។

ដោយជនរងគ្រោះបានដាក់ពាក្យបណ្តឹង សំណូមពរសមត្ថកិច្ចចាត់ការតាមនីតិវិធី ។
ចំណែកវត្ថុតាងដកហូត ក្រវិលមាសមួយចំហៀងទម្ងន់២ហ៊ុន ដែលជារបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ ។

បច្ចុប្បន្នករណីខាងលើ បានប្រគល់ជូនផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់