ទីក្រុង Khartoum(13/07/13)៖ កងរក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំសហគមន៍អាហ្វ្រិកត្រូវបានសម្លាប់៧នាក់ និងរបួសដល់ទៅ១៧នាក់ នៅក្នុងហេតុការណ៍វាយប្រហារពីក្រុមមិនស្គាល់មួយក្រុមដែលបានលបពួនឆ្មក់ក្នុងការវាយប្រហារលើកនេះ។
ក្រុមទាំងពីរបានធ្វើការប្រយុទ្ធគ្នាអស់រយៈពេលជិតមួយម៉ោង ដែលក្រោយមកក្រុមកងរក្សាសន្តិសុខបានចាប់ផ្តើមធ្វើការស៊ើបអង្កេតភ្លាមដើម្បីកំណត់ពីមូលហេតុដែលនៅពីក្រោយការវាយប្រហារនេះ។
គួរបញ្ជាក់ផងដែរថាក្រុមកងសន្តិសុខតំណាងឲ្យអង្គការសហប្រជាជាតិដែលមានវត្តមាននៅក្នុងតំបន់ Darfur តាំងពីឆ្នាំ២០០៣ ជាឆ្នាំដែលប្រទេសចាប់ផ្តើមកើតមានសង្គ្រាមស៊ីវិល។
នាឆ្នាំ២០០៨ នៅក្នុងប្រតិបត្តិការមួយបានធ្វើឲ្យមនុស្សស្លាប់ជាង៤០នាក់ក៏ដោយសារការវាយប្រហារដូចគ្នាដោយក្រុមដែលមិនស្គាលអត្តសញ្ញាណនេះដែរ៕
ព័ត៌មានជាតិ
មតិយោបល់