ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈ​យុទ្ធ ច្រាន​ខ្លួន​មិន​ប្រកាន់បក្ស​ណាមួយ​

​ឆាយ វិរៈ​យុទ្ធ តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម សាន់ដេ ដែល​កំពុង​តែ​ប្រឡូក​ក្នុង​ខ្សែ ភាពយន្ត​ទី ៤ “​ព្រាយ​ក្បាល​ប្រាំបី​” ដែល​សម្ពោធ​កាលពី​ថ្ងៃ​ទី ១១ ខែ កក្កដា កន្លងទៅនេះ និង​ជា​រឿង​ទី ២ បន្ទាប់​ពី​រឿង “​វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម​”​ដែល​តារាចម្រៀង​ស្រស់​សង្ហារ​រូបនេះ ចូលរួម​សម្តែង​។​

​ម្ចាស់​បទ​ចម្រៀង “​លុយ​បង​មិន​ដល់​គេ​” ជា​បទ​ ​ស្ថិតនៅ​ក្នុង​វីស៊ីឌី ១២៦ ក្នុង​ផលិតកម្ម​សាន់ដេ ដែល​ជា​បទ​ធ្វើឲ្យ​ឆាយ វិរៈ​យុទ្ធ កក្រើក​ឡើងវិញ បន្ទាប់​ពី​បទ​ល្បីៗ​ជាច្រើន​ក្នុង​ទ្រនំ​ចាស់ Bigman ដែល​កំពុងរ​ដាបរ​ដួស​នោះ​។​
​ស្របពេល​ដែល​និន្នាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រចាំ​ប្រទេស ដោយ​ចូលរួម​ឃោសនា​ពី​យុវជន មន្ត្រីរាជការ ដែល​ស្រលាញ់​ចូលចិត្ត បក្ស​ដែល​ខ្លួន​ស្រលាញ់​ក៏ មាន​សិល្បៈករ​ជាច្រើន កំពុង​ទទួល​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ជាពិសេស​នោះ តារាចម្រៀង ករុណា ពេជ្រ និង លោក អឹម ជីវ៉ា ។​ទោះបីជា​រង​ការរិះគន់​យ៉ាងនេះក្តី លោក ករុណា ពេជ្រ និង លោក អឹម ជីវ៉ា បាន​ព្យាយាម​បកស្រាយ​តាមរយៈ​វីដេអូ​ឃ្លិប ដោយ​បង្ហោះ​តាមរយៈ​ហ្វេ​សប៊ុក តែ​បែរជា​រង​ការរិះគន់​ពី​មហាជន ឆ្លើយតប​នឹង​វីដេអូ​ដែល​លោក​បាន​បង្ហោះ​ព្យាយាម​ពន្យល់​ដោះស្រាយ ជា​បន្តបន្ទាប់​ថែមទៀត​។​ទន្ទឹម​នឹង​គ្នា​នេះដែរ ឆាយ វិរៈ​យុទ្ធ បាន​បង្ហោះ​ពាក្យពេចន៍ លើ​គណនី​ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​សរសេរថា “​ខ្ញុំ ឆាយ វិរៈ​យុទ្ធ សូម​មិន​ចូល ឬ​ប្រកាន់បក្ស​ណាមួយ​ឡើយ សូម​បងប្អូន​ខ្មែរ​ជ្រើសរើស​អ្នកដឹកនាំ​ល្អ ចុច Like និង share ” ។ ជាមួយនឹង Wall Post នេះ​ដែរ​ត្រូវ​បាន​គេ​ដឹងថា ឆាយ វិរៈ​យុទ្ធ ចង់​ច្រាន​ខ្លួន​ចេញពី​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន ដែល​ផ្តោត​លើ​អ្នកសិល្បៈ​កំពុង​ឃោសនា​បក្ស​នោះ ។​

​យ៉ាងណាមិញ ជាមួយនឹង Wall Post នេះ​ដែរ​អ្នកលេង​លើ​បណ្តាញ​អន​ឡាញ​សង្គម​ហ្វេ​សប៊ុក បាន​បញ្ចេញ​មតិ​ថា “​ពិតជា​ឡូយ​ណាស់​បង​យុទ្ធ និង​អ្នកខ្លះ​ទៀត​ក៏​សរសើរ​ចំពោះ​តារាចម្រៀង​រូប​នេះ​ដែល​មិន​ផ្តោត​លើ​បក្ស​ណា​មួយ​នា​រដូវ​កាល​ឃោសនា​នេះ​” ។ ទោះជា​យ៉ាងណាក្តី ឆាយ វិរៈ​យុទ្ធ ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ផងដែរ ដើម្បី​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ នាពេល​ខាងមុខ​នេះ​។​
​មួយ​រយៈ​ចុង​ក្រោយ​នេះ វិរៈ​យុទ្ធ កំពុងតែ​កាក់កប​គ្រាន់បើ ដោយ​ទទួលបាន​តំណែង​ជា​តួ​សំខាន់ ក្នុង​រឿង​ទី ៤ ដែល​កំពុង​ដំណើរការ ថត និង​ការប្រគុំ​តន្ត្រី​នានា នៅ​តាម​ស្ថានីយ៍​ទូរទស្សន៍​៕
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth2_zpse4363672.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth1_zps80cb2350.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth7_zpsee817e0f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth5_zpsa5ff09f5.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth9_zpsa0643c57.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth10_zps6e79c700.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth4_zpsed06b68b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth11_zps4a26d21f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth8_zpseada9c94.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth3_zpsffb2f80f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChayVirakyuth6_zpsb6ea4328.jpg
​ទស្សនា​បទ​ចម្រៀង លុយ​បង​មិន​ដល់​គេ របស់ ឆាយ វិរៈ​យុទ្ធ​ដូចខាងក្រោម​នេះ ៖​

មតិយោបល់