ព័ត៌មានជាតិ

ចូល​បង្គន់​បន្ទោ​របង់ ពស់​ចឹក​ពង​

​ប្រភពព័ត៌មាន Israel Channel 10 កាលពី​ថ្ងៃ​សុក្រ កន្លងទៅនេះ ដែល​ត្រូវ​ថ្ងៃទី ១២ ខែ កក្កដា បុរស​ម្នាក់​ដែល​មិន​បាន​បង្ហាញ​ឈ្មោះ វ័យ ៣៥ ឆ្នាំ ដែល​រស់នៅ អ៊ី​ស្រា​អ៊ែល បាន​រង​ការវាយប្រហារ​ពី​សត្វ​ពស់ ខណៈ​ដែល​ចូល​ទៅ​បន្ទោ​របង់ នៅក្នុង​បង្គន់ ស្ថិតនៅ​ផ្ទះ​ឪពុក​ម្តាយ​របស់​គាត់ នា​ភាគ​ខាងជើង​នៃ​ប្រទេស​។​

​បុរស​រូប​នោះ​បាន​និយាយថា គាត់​បាន​ឃើញ​ពស់​តូច​មួយ​ក្បាល នៅក្នុង​បង្គន់ ប៉ុន្តែ​រំពេច​ជាមួយគ្នា​នោះ វា​បាន​លូន​យ៉ាង​ឆាប់រហ័ស​ដើម្បី​រត់​គេចខ្លួន។​ ​តែ​ទោះជា​យ៉ាងណា ដោយ​ការធ្វេសប្រហែស​នោះ ដោយ​មិន​នឹកស្មានថា វា​លាក់ខ្លួន​នៅក្នុង​ចាន​បង្គន់ ហើយ​ក៏​វាយប្រហារ​មកលើ ពង​របស់​គាត់​តែម្តង ដែល​ធ្វើឲ្យ​ឈឺ​ចុក​ផ្សារ​។​

​ក្រោយ​ការវាយប្រហារ​ពី​សត្វ​ពស់​មួយ​ក្បាល​នោះ ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ Rambam Hospital ដើម្បី​សង្គ្រោះបន្ទាន់​។​ ខាង​គ្រូពេទ្យ​បាន​និយាយថា ជន​គ្រោះ​ស្ថិត​នៅក្នុង​ដំណើរ​ទង្គិច​យ៉ាងខ្លាំង ដោយ​ស្ថិត​ក្រោម​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​។ ជា​សំណាងល្អ តាម​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ឲ្យដឹងថា ពស់​នេះ​វា​មិនសូវ​ជា​សម្បូរ​ពិស និង​មិន​មាន​ហានិភ័យ​ដល់​ជីវិតឡើយ​។ ​ដូច្នេះ​បន្ទាប់​ពី ២ ទៅ ៣ ម៉ោង​ក្រោយ ជនរងគ្រោះ​មាន​សុខភាព​ប្រក្រតី​វិញ។ ​រឿង​នេះ​ដែរ​ក៏​ធ្វើឲ្យ បុគ្គលិក​ក្នុង​ពេទ្យ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ថា​មិន​ដែល​ជួប​បញ្ហា​ព្យាបាល​ដូច​លើក​នេះ ដែល​ជា​ករណី​ចម្លែក ពស់​ចឹក​ពង​។ ​តែ​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ខាង​មន្ទីរពេទ្យ បាន​និយាយថា នេះ​ជា​មេរៀន​សម្រាប់​បុរស​រូប​នោះ និង​សុភាពបុរស​ទាំងអស់ កុំ​បន្ទោរ​បង់​កន្លែង​ដែល​អាច​បង្ករ​ហានិភ័យ ៕​
130715_1ran-ff0c2

មតិយោបល់