ក្រុមហ៊ុន Google បានបញ្ជាក់ថា លោក John Liu ដែលជាប្រធានក្រុមហ៊ុន Google នៅចិននឹងលាឈប់នៅពាក់កណ្ដាលខែក្រោយ។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Google ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានឲ្យដឹងថា លោក John Liu ប្រធាន Google នៅចិននឹងលាឈប់ ហើយត្រូវបានជំនួសតំណែងដោយលោក Scott Beaumont ដែលជាប្រធានភាពជាដៃគូពាណិជ្ជកម្មប្រចាំតំបន់អឺរ៉ុប។
លោក Liu បានឃើញពីភាគមិនសូវប្រក្រតីរបស់ Google នៅក្នុងប្រទេសចិនជាយូរណាស់មកហើយ ដោយកាលពីឆ្នាំ២០១០ លោកបានសម្រេចចិត្តលាឈប់ម្ដងរួចទៅហើយ ប៉ុន្តែត្រូវបានពន្យារពេលមកដល់ថ្ងៃនេះ។
សម្រាប់ក្រុមហ៊ុន Google នៅក្នុងប្រទេសចិនគឺមិនមានលទ្ធផលល្អទេ ដោយហេតុថាទាំងរដ្ឋាភិបាល និងប្រជាជនចិនភាគច្រើនមិនចាប់អារម្មណ៍ ហើយក៏មិនសូវប្រើប្រាស់នូវអ្វីដែលជារបស់ Google ផងដែរ៕
មតិយោបល់