ព័ត៌មានជាតិ

អាមេរិក​បដិសេធ​ថា​ខ្លួន​មិន​បាន​ស្ថិតនៅ​ពីក្រោយ​ភាគី​ណាមួយ​ទេ​នៅក្នុង​វិបត្តិ​នៃ​ប្រទេស​អេ​ហ្ស៊ី​បបច្ចុប្បន្ន​

​ប៉េកាំង​៖​លោក​ជំនាញ​ការទូត​ជាន់ខ្ពស់​របស់​អាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​និយាយ​បកស្រាយ​ថា ប្រទេស​អាមេរិក​មិន​បាន​ត្រឡប់​មក​លូកដៃ​និង​ពាក់ព័ន្ធ​ជាមួយនឹង​ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​បវិញ​ឡើយ ដោយ​ទុក​ឲ្យ​ដំណើរការប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​ដើរ​ដោយ​រលូន​។​

​រដ្ឋាភិបាល​អាមេរិក​នៅ​តែ​ប្រកាន់​ជំហរ​និង​ប្តេជ្ញា​ក្នុងការ​ចង់​ឃើញអេ​ហ្ស៊ី​បបាន​ទទួល​ប្រជាធិបតេ​យ្យ​ពេញលេញ​និង​ស្ថិតស្ថេរ​ខាង​នយោបាយ​ឡើង​វិញ​។​អាមេរិក​គ្រាន់តែ​ចង់ឲ្យ​ភាគី​ខាង​នយោបាយ​ទាំងអស់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​និង​ជៀសវាង​ឲ្យបាន​នូវ​ការប្រើប្រាស់​កម្លាំង​ទ័ព​ដាក់គ្នា​ហើយ​បើ​ទោះបីជា​ពួកគេ​មាន​នយោបាយ​ផ្សេង​គ្នា​តែ​ពួក​គេ​គួរតែ​បំពេញ​ភារកិច្ច​ជា​អ្នក​រក្សា​សន្តិភាព​ប្រទេស​ដោយ​ខ្លួន​ផ្ទាល់​ដោយ​ការចូល​រួបរួមគ្នា​ឡើង​វិញ​ផង​ដែរ​។​

​អាមេរិក​បាន​បញ្ជាក់​ពី​ទស្សនៈ​របស់​ខ្លួន​ថា​វា​ជា​ការពិបាក​ក្នុងការ​ធ្វើឲ្យ​មាន​ការ​ចូល​គ្នា​ឡើង​រវាង​ភាគី​នយោបាយ​នានា​នៅក្នុង​ប្រទេស​នៅក្នុង​វិបត្តិ​លើក​នេះ​តែ​លុះត្រា​ណា​តែ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​រួបរួម​និង​ប្រមូលផ្តុំ​គ្នា​នោះ​ដើម្បី​កំណត់​យក​ការដោះស្រាយ​វិបត្តិ​ដោយ​អហិង្សា​នោះ​ពួកគេ​នឹង​ទទួលបាន​នូវ​ស្ថានភាព​ប្រសើរ​មួយ​ដែល​ខ្លួន​និង​អាមេរិក​ចង់​ទទួលបាន​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-08T160135Z_01_GHA02_RTRIDSP_3_EGYPT-PROTESTS_zps938f9865.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/r-OBAMA-large570_zpsf2ff4e5d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/APTOPIXMideastEgyptJPEG-0b04c_zps338614c8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Mideast_Egypt_01ffa_zpsb7548a90.jpg

មតិយោបល់