ព័ត៌មានជាតិ

យន្តហោះ​ប្រភេទ​ដឹក​អ្នកដំណើរ​ធន់​ធំ Airbus នឹង​ទទួល​បាន​ការ​កម្ម៉​ង់​ទិញ​សម្រាប់ឆ្នាំ 2013 ដល់​ទៅ 1000 គ្រឿង​

​ប៉ារីស (19/07/13) : ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹងថា​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus របស់​សហគមន៍​អ៊ឺរ៉ុប​និង​មាន​កំណើន​នៃ​ការ​កម្ម៉​ង់​ទិញ​យន្តហោះ​ប្រភេទ​នេះ​ដល់​ទៅ 25 ភាគរយ​សម្រាប់​ឆ្នាំ 2013 ។

​នៅ​ចុងឆ្នាំ 2013 ក្រុមហ៊ុន​ជឿជាក់ថា​ខ្លួន​នឹង​ទទួល​បាន​ការ​កម្ម៉​ង់​ទិញ​ប្រមាណ 1000 គ្រឿង​ប្រភេទ​យន្តហោះ Airbus ពី​ជុំវិញ​ពិភពលោក​ដែល​កាលពី​ឆ្នាំ 2012 ខ្លួន​បាន​ទទួល​ការ​កម្ម៉​ង់​តែ​ជាង 800 គ្រឿង​ប៉ុណ្ណោះ​។​ពី​ត្រឹម​ខែ មករា មកទល់ មិថុនា ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រភេទ​ធំ Airbus បាន​ទទួល​ជោគជ័យ​ក្នុងការ​លក់ដាច់​អស់ 722 គ្រឿង​នៅ​ខណៈ​ដែល​ដែគូ​ប្រកួតប្រជែង​របស់​ខ្លួ​ន​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រភេទ Boeing មាន​តួលេខ​នាំមុខ​គឺ 859 គ្រឿង​នៅ​ក្នុង​រយៈពេល​ដូចគ្នា​។​

​ក្នុង​រយៈពេល​បួន​ថ្ងៃ​នៅ​ការតាំង​ពិ​ពរណ៍​អន្តរជាតិ​លើក​ទី 50 ក្នុង​ផ្នែក​អាកាស​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែ​មិថុនា​ក្រុមហ៊ុន Airbus បានទទួល​ចំណូល​ពី​ការតាំង​ពិ​ពរណ៍​លើក​នេះ​ប្រមាណ 68,7 ពាន់​លាន​ដុល្លារ​ក្នុង​ការលក់​យន្តហោះ​របស់​ខ្លួន​ដែល​ក្នុងនោះ​មាន 466 គ្រឿង​ស្ថិតក្នុង​ផែនការ​ហើយ 241 គ្រឿង​បានកម្ម៉​ង់​ទិញ​រួចរាល់​ហើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Airbus1_zpsabaa81f3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Airbus3_zps4067e0df.jpg
ទស្សនាវិដេអូ​ឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់