ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តម៉ាក SUZUKI មួយគ្រឿងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត បែនដឹកដីចតស្រៀម តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលតៃកុងកៀបជាប់ក្នុងកាប៊ីនស្លាប់បាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវត្តស្ងួនពេជ្រប្រមាណជិត១០០ម៉ែត្រ ស្ថិតនៅក្នុហសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ចិន ឃា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងឡាន មានស្រុកកំណើត ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្កស្នួល ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក SUZUKI ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BA-9562 ធ្វើដំណើរទិសដៅពីលិចទៅកើត ដោយមិនបើកភ្លើងបំភ្លឺផ្លូវ ខណៈមកដល់ចំណុច កើតហេតុខាងលើ ងងឹតផង បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូទរថយន្តបែនដឹកដីមួយគ្រឿង ក្បាល ពណ៌បៃតង បិទឡូហ្គោ កងដឹកជញ្ជូន (MG) ពាក់ស្លាកលេខភ្នំពេញ 3D-4316 ចតស្ងៀមតាមចិញ្ចើមផ្លូវទិសដៅកើតលិច ពេញទំហឹង បណ្ដាលឲ្យរថយន្តរួញ មួយកំណាត់មុខ តៃកុងកៀបជាប់ស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ដោយឡែកសព ជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួច ទំនាក់ទំនងទៅសាច់ញាតិ មកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ៕










មតិយោបល់