ភ្នំពេញៈ ករណីលង់ទឹកបណ្តាលអោយស្លាប់ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិជេីងឯក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពក្មេងរងគ្រោះមានឈ្មោះ សុខ វុធី ភេទប្រុស អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ទីតាំងកើតហេតុខាងលើ ។
បេីតាមសម្ដីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់បានឲ្យកូនប្រុសគាត់ជាជនរងគ្រោះទៅលេងផ្ទះជីដូន ក្បែរផ្ទះរបស់ខ្លួន ឯរូបគាត់នៅមេីលថែកូនតូចម្នាក់ទៀតទេីបសម្រាលបាន២ខែ ដោយប្ដីចេញទៅផ្ទះការបាត់ ។ លុះក្រោយមកក៏មានមេឃភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វេីឲ្យម្ដាយទៅមេីលកូននៅឯផ្ទះយាយតែមិនឃេីញ ក៏នាំគ្នាដេីររកក៏ប្រទះឃេីញក្មេងប្រុសរងគ្រោះលង់ទឹកក្នុងពាង រួចក៏ប្រញាប់លេីកយកមកធ្វេីចលនាសង្គ្រោះតែទោះបីធ្វេីបែបណាក៏ក្មេងប្រុសរងគ្រោះខាងលេីបានស្លាប់បាត់ទៅហេីយ ។
តាមការធ្វើកោសល្យវិច័យរួចសមត្ថកិច្ចក៏បានបញ្ចាក់ប្រាប់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពាងពិតប្រាកដមែន ហេីយក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕
មតិយោបល់