ព័ត៌មានជាតិ

ម្ចាស់​ក្លិប​មេឃ​ខៀវ​ប្រាក់ចំណូល​កើនឡើង ២ ពាន់​លាន​ផោន​បាន​មក​ដោយ​ការលក់​ភាគហ៊ុន​ធនាគារ​

​បើទោះបីជា​ការចំណាយ​កញ្ចប់​ថវិការ​យ៉ាង​ច្រើនសន្ធឹក សម្រាប់​ក្លិប Man City ប៉ុន្មាន​ឆ្នាំ ចុង​ក្រោយ​មក​នេះ ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់ Sheikh Mansour នៅតែ​រីកលូតលាស់​យ៉ាងខ្លាំង​។​
​នៅ​រដូវក្តៅ​នេះ Sheikh Mansour បាន​ចំណាយ​ទឹកប្រាក់​យ៉ាង​ច្រើនសន្ធឹក​ទិញ​ឥ​វ៉ាន់​ចូល​ក្លិប Man City នូវ​កញ្ចប់​ថវិកា ១០០ លាន​ផោន ។ ទោះបីជា​យ៉ាងនេះក្តី តួរ​លេខ​នេះ​ហាក់ដូចជា​មិនសូវ​សំខាន់​សម្រាប់ ចៅហ្វាយ​ក្លិប​សញ្ជាតិ​អារ៉ាប់​នោះទេ​។​

​យោង​តាម​សារព័ត៌មាន​អង់គ្លេស​បាន​បោះពុម្ពផ្សាយ​ថា ទ្រព្យសម្បត្តិ​របស់​គាត់​បាន​កើនឡើង មាន​ចំនួន ២ ពាន់​លាន​ផោន ប្រាក់​ទាំងនេះ​បាន​មក​ពី​ការលក់​ភាគហ៊ុន ៧ ភាគរយ​នៃ​ធនាគារ​ដ៏​ល្បី​ក្នុង​ចក្រភព​អង់គ្លេស​ឈ្មោះ Barclays ។​គ្រាន់តែ ៧ ភាគរយ បាន​នាំមក​នូវ​ប្រាក់ចំណេញ​ដ៏​សន្ធឹក មួយ​សម្រាប់​មហាសេដ្ឋី Sheikh Mansour ព្រោះ​តែ​រយៈពេល ៥ ឆ្នាំ កន្លងទៅនេះ ភាគហ៊ុន ធនាគារ Barclays បាន​កើនឡើង ៦០ ភាគរយ​នៅលើ​ទីផ្សារ​។​

​តាម​របាយការណ៍​របស់​ទស្សនា 4-4-2 បានឲ្យដឹងថា បុរស ក្លិប​មេឃ​ខៀវ​ដែល​ជា​មហាសេដ្ឋី មាន​ទ្រព្យសម្បត្តិ ២០ ពាន់​លាន​ផោន ដោយ​នេះ​មិន​បាន​បង្ហាញ​អចលនៈទ្រព្យ​ផ្សេងទៀត ដែល​មាន​តម្លៃ ៤០០ ពាន់​លាន​ផោន ។ រឿង​នេះ​ដែរ វា​មិនមែន​ជា​រឿង​ដែល​ធ្វើឲ្យ Fernardinho , Jesus Navas , Negredo , Jovetic និង​កីឡាករ​ផ្សេង​ទៀត​ភ្ញាក់ផ្អើល​នោះទេ សម្រាប់​ចូល​ចត​នៅ​រដូវក្តៅ​នេះ នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Sheikh-Mansour-1-ea00d_zps49ad4a8d.jpg
https://i1272.photobucket.com/albums/y389/domneng/Sheikh-Mansour-2-ea00d_zps494162e1.jpg

មតិយោបល់