ផ្ទះ ព័ត៌មានជាតិ ៣នាក់រងរបួសធ្...

៣នាក់រងរបួសធ្ងន់ក្នុងនោះមានម្នាក់ជាទារកអាយុ២ខែ របួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅក្រៅប្រទេសភ្លាមៗ​ករណីចរាចរណ៍

0

កែប: នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៦និង៥០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង រវាងរថយន្ត និងម៉ូតូ ដែលមានទិសបញ្ច្រាសគ្នាពីលិចទៅកើត លើបណ្ដោយផ្លូវជាតិលេខ៣៣ ចំណុចខាងលិចស្ថានីប្រេងឥន្ធ:តេលាទេព សារឿន ស្ថិតក្នុងភូមិអូរដូងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ភាគីខាងរថយន្ដម៉ាកតាកូម៉ាពណ៏ស ស្លាកលេខ ភ្នំពេញ2Q.9809 ទិសដៅពីកើតទៅលិចមិនស្គាល់អ្នកបើកបរ បានរត់គេចខ្លួន
ចំណែកខាង ម៉ូតូម៉ាកសេ១២៥ពណ៏ខ្នៅ ឆ្នាំ២០២០ ស្លាកលេខ កែប1B.2442
បើកបរដោយឈ្មោះ ម៉ែន ជា ភេទស្រីអាយុ២៧ឆ្នាំ ( រងរបួសធ្ងន់)។
រួមដំណើរ២អ្នក ទី១ឈ្មោះងួន ធារី ភេទស្រីអាយុ២៥( រងរបួសធ្ងន់ )។
២ទារក អាយុ២ខែ ភេទស្រី ( រងរបួសធ្ងន់ )
អ្នកទាំង៣អ្នកមានទីលំនៅភ្នំលា វឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយពេលកើតហេតុត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខាភាពពងទឹកដឹកបញ្ជូនទៅប្រទេសវៀតណាម
ចំណែកឯរថយន្ត និងម៉ូតូ យើងបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់