យោងតាមទីភ្នាក់ងារព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes បានឲ្យដឹងថា ក្រុមហ៊ុន LG Display នឹងនាំចេញបន្ទះអេក្រង់ទំហំ ៩.៧អ៊ីងសម្រាប់ iPad បានចំនួនពី ២.៥ទៅ៣លានគ្រឿងក្នុង១ខែ នៅត្រីមាសទី៣ឆ្នាំ ២០១៣។
ប្រភពព័ត៌មានដែលមិនបង្ហាញអត្តសញ្ញាណបាននិយាយថា ក្នុងចំណោមបន្ទអេក្រង់ទាំងអស់ដែលបានលក់ មាន ១ទៅ២លានគ្រឿង ជាបន្ទះអេក្រង់សម្រាប់ iPad ជំនាន់ថ្មី នៅក្រៅពីនេះជាបន្ទះអេក្រង់សម្រាប់ iPad ជំនាន់ចាស់។
ប្រភពខាងលើបានបន្តទៀតថា ក្រុមហ៊ុន Apple នឹងចេញលក់ iPad ជំនាន់ថ្មីនៅក្នុងអំឡុងខែតុលាឆ្នាំ ២០១៣ ដោយមិនបានពន្យារពេលក្នុងការចេញលក់ដូចព័ត៌មានផ្សេងៗចុះផ្សាយឡើយ។
គួរបញ្ជាក់ផងដែរថា LG ជាក្រុមហ៊ុនធំលំដាប់ទី២ ដែលផ្គត់ផ្គង់នូវបន្ទះអេក្រង់ឲ្យ Apple បន្ទាប់ពី Samsung៕
មតិយោបល់