ព័ត៌មានជាតិ

របាយការណ៍​ចុង​ក្រោយ​រញ្ជួយ​ដី​នៅ​ចិន​ព្រឹក​មិញ​អ្នកស្លាប់​កើន​ដល់ 21 នាក់​

​របាយការណ៍​ចុងក្រោយ​នៃ​អ្នកស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅក្នុង​តំបន់ Minxian និង Zhangxian បាន​កើនឡើង​ដល់ 21 នាក់​ដែល 19 នាក់​ជា​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ Minxian និង 2 នាក់​ទៀត​ស្ថិត​នៅក្នុង​តំបន់ Zhangxian ។​

​ទំនាក់ទំនង​ត្រូវបាន​កាត់ផ្តាច់​ក្នុង​ទីក្រុង 13 របស់​តំបន់ Zhangxian ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ 300 នាក់​ត្រូវបាន​ពង្រាយ​និង​ធ្វើការ​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ​និង 2000 អ្នក​កំពុង​បាត់​ខ្លួន​។​ក្រុមការងារ​ជួយ​សង្គ្រោះ​របស់​អជ្ញាធរ​ក្នុង​តំបន់​បាន​ចែកចាយ​តង់​ចំនួន 500 និង​កម្រាល​ដេក​ជាង 2000 ទៅ​កាន់​តំបន់​ដែល​ត្រូវបាន​បំផ្លេចបំផ្លាញ​។​

​គួររំលឹកថា​កាលពី​ព្រឹក​មិញ​ម៉ោង​ប្រមាណ​ជា 7 និង 45 នាទី​ព្រឹក​នៅ​ក្នុង​ប្រទេស​ចិន​ភាគ​ពាយព្យ​ត្រូវបាន​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​មួយ​ដែល​មាន​ក​ម្រឹត 6,6 រិ​ចទ័​រដែល​ស្ថិត​នៅ​ជម្រៅ​ជាង 20 គីឡូ​ម៉ែត​ត្រង់​ចំនុច​ដែល​មាន​រយ​ទ​ទឺង 34,5 ដឺ​ក្រេ​និង​រយបណ្តោយ 104,2 ដឺ​ក្រេ​៕​
15quake-cnd-span2-articleLarge-v2

មតិយោបល់