ព្រៃវែងៈ ករណីបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញមន្ត្រីនគរបាលប៉ុស្តិ៍បាបោងម្នាក់ ខ្យល់គដេកស្លាប់នៅបន្ទប់ក្នុងប៉ុស្តិ៍។
ហេតុការណ៍កើតឡើងនៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ដេកក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលបាបោង ក្នុងនៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះគឺ លោកអនុសេនីយ៍ត្រី ហុង គឺមស៊ុលភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីនគរបាលរដ្ឋបាលបាបោង ស្នាក់នៅភូមិ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ បានដេកស្លាប់នៅក្នុងបន្ទប់ដេករបស់ខ្លួន។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជារៀងរាល់ថ្ងៃជនរងគ្រោះប្រចាំការតែងតែងើបពីដំណេកតាំងពីព្រឹកព្រលឹមដើម្បីបន្តការងាររបស់ខ្លួន តែថ្ងៃកើតហេតុដល់ម៉ោងប្រហែល១០ លោកនាយប៉ុស្តិ៍មិនឃើញក្រោកឡើងធ្វើការក៏បានបើកទ្វារបន្ទប់មើលក៏បានឃើញដេកស្លាប់ម្នាក់ឯង ។ បន្ទាប់មកក៏បានសហការជាមួយលោកគ្រូពេទ្យនិងអាជ្ញាធរភូមិឃុំចូលរួមពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពចប់សព ឃើញថាពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន ដោយមូលហេតុជនរងគ្រោះផឹកស្រាជាប្រចាំនិងមិនសូវហូបបាយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់