ព័ត៌មានជាតិ

ទីបេ​ចំនួន​ភ្ញៀវទេសចរ​កើនឡើង 21.8 ភាគរយ ដែល​ធ្វើដំណើរ​ទៅ​កម្សាន្ត​

​ចំនួន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅកាន់ ភាគខាងត្បូង​នៃ​ប្រទេស​ចិន ក្នុង​តំបន់ស្វ័យយ័ត ទី​បេ បាន​កើនឡើង​យ៉ាងខ្លាំង នៅ​ពាក់កណ្តាល​ឆ្នាំ ដំបូង នេះ​តាម​សម្តី​របស់ មន្ត្រី​មូលដ្ឋាន បាន​និយាយ​កាលពី​ថ្ងៃ សុក្រ ។​

​មាន​ភ្ញៀវទេសចរ ចំនួន 3.43 លាន​នាក់ ដែល​បាន​ទៅ​ទស្សនា​តំបន់​ខ្ពស់​រាប ពី​ខែ មករា ដល់​ខែ មិថុនា បាន​កើនឡើង 21.8 ភាគរយ ដែល​ជា​រយៈពេល​ដូចគ្នា​ក្នុង​អំឡុង​ឆ្នាំ មុន​។​
​ចំនួន​ទាំងអស់​ក្នុងចំណោម 3.43 លាន​នាក់ នាក់​ជា​ចំនួន​ភ្ញៀវ​នៅក្នុង​ស្រុក និង​ភ្ញៀវ​ដែល​មកពី​ក្រៅ​ប្រទេស 30,306 នាក់ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ថ្លែង​បានឲ្យដឹង​។​

​ទន្ទឹមនឹងនេះ​ដែរ ប្រាក់ចំណូល​នៃ​ចំនួន​ភ្ញៀវទេសចរ​សរុប បាន​កើនឡើង 32,1 ភាគរយ ក្នុង​មួយ​ឆ្នាំ ដែល​ស្មើ​ជាង 517 លាន​ដុល្លារ ក្នុង​អំឡុង​រយៈពេល​តែ ៦ ខែ​តែ​ប៉ុណ្ណោះ ។​
​ភ្នាក់ងារ​ទេសចរ​បាន​ស្នើរ ធ្វើយ៉ាងណា​ឲ្យ​ទេសចរណ៍​មាន​សក្តានុពល ដែល​វា​កៀក​នឹង​ពិធីបុណ្យ​មួយ​ចំនួន​ឈាន​ចូល​មក​ដល់ ដូចជា Lhasa Shoton Festival និង Damxung Horse Racing Festival ដោយ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​ពី​ពិភពលោក ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Potala-Palace-Tibet_zps63165ce6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/fe632f65-098a-4477-8825-83ec2bbe6805_zps440200ce.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/6a89d50693c649a282121bdfcfa10b26_zpsf6135d84.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Nepal-Everest-Base-Camp-Tibet-875x656_zps06e3260e.jpg

មតិយោបល់