ព័ត៌មានជាតិ

Update៖ អាសូរណាស់! ប្រពន្ធចេញពីធ្វើការ មកដល់ផ្ទះឃើញ ប្ដីមានអាការមិនស្រួស ខំយកដៃស្ទាប ស្រាប់តែបាត់មាត់ឈឹង ក៏ផ្អើលឆោទ្បោ

ភ្នំពេញៈ បុរសម្នាក់ មានជំងឺប្រចាំកាយ ឈឺសន្លាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង០៥នាទីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងបន្ទប់ជួលលេខ២២អេស ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សាកសពមានឈ្មោះ ស៊ិន សេងលី ភេទប្រុស អាយុ៦៨ឆ្នាំ ពិការជើងស្តាំពីកំណើត ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើតភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានប្រពន្ធទី២ ឈ្មោះ សាត ចន្ធី ស្រី អាយុ៤០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅជាមួយ មានស្រុកកំណើតភូមិតាកុក ឃុតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ ពិការពីកំណើត មានប្រពន្ធទី១ តែស្លាប់បាត់ហើយមានកូនចំនួន៣នាក់ ស្រីម្នាក់ ចំណែកប្រពន្ធទី២ ឈ្មោះ សាត ចន្ធី មានកូនស្រីម្នាក់ អាយុ៦ឆ្នាំ ស្នាក់នៅជុំគ្នា។

ប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីគាត់មានជំងឺសន្លាក់ អស់រយៈពេល២ឆ្នាំកន្លងមកហើយ នៅតែលើគ្រែទេ លុះមកដល់វេលាថ្ងៃត្រង់ គ្រាដែលគាត់ចេញពីធ្វើការ ដល់បន្ទប់ ប្តីរបស់គាត់ មានអាការៈត្រដរធ្ងន់ហើយ គ្រាន់តែលូកដៃចាប់កាន់ ដកចង្កាមាន់ស្លាប់តែម្តង ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់ អាជ្ញាធរ និងសមត្ថកិច្ច ។

សូមបញ្ជាក់ស្ថានភាពគ្រួសារសពក្រក្សត់ ក្រោយសមត្ថកិច្ច ធ្វើការត្រួតពិនិត្យរួច សុំឲ្យសមត្ថកិច្ចជួយធ្វើឯកសារមរណៈភាព ដឹកយកទៅធ្វើបុណ្យនៅវត្តត្រពាំងឈូក សង្កាត់សំរោងក្រោម ដោយសារមិនមានលទ្ធភាព បញ្ជូនទៅស្រុកកំណើត៕

មតិយោបល់