កណ្តាលៈ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៣៦នាទីយប់ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ខ្វែក សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យចំនួន៧នាក់
១- ឈ្មោះ រិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) បច្ចុប្បន្ននៅផ្ទះជួល ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
២- ឈ្មោះ ខៀវ គីមឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣- ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។(ឃាត់ខ្លួន)
៤- ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។(ឃាត់ខ្លួន)
៥- ឈ្មោះរស្មី វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។(គេចខ្លួន)
៦- ឈ្មោះ រឿន ដារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។(គេចខ្លួន)
៧- ឈ្មោះ ពន្លឺ ហៅ តឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។(គេចខ្លួន)
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន២គ្រឿង
១- ម៉ាកHONDA សេ១២៥ ផលិតឆ្នាំ២០០៩ ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1A-8303 ស្វាយរៀង (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)
២- ម៉ាកHONDA សេ១២៥ ផលិតឆ្នាំ២០១៥ (របស់ជនសង្ស័យធ្វើសកម្មភាព)
៣- ទូរសព្ទដៃ០១គ្រឿង ម៉ាកអិនចុចពិល (ជារបស់ឈ្មោះខៀវគីមឡុង)
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៨ មកដល់ភូមិកោះគ ឃុំរកាខ្ពស់ ត្រូវបានជួបក្រុមជនសង្ស័យខាងលើ (ជិះម៉ូតូ៣គ្រឿង) ធ្វើសកម្មភាពដេញវាយជនរងគ្រោះរហូតមកដល់ ភូមិព្រែកត្រែង ឃុំសិត្បូ ក៏ដួលម៉ូតូភ្លាមនោះជនរងគ្រោះ ស្រែកថាចោរៗទើបមានប្រជាពលរដ្ឋចេញមកជួយ រំពេចនោះជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនដោយបន្សល់ ទុកម៉ូតូចំនួន១គ្រឿងនៅកន្លែងកើតហេតុជារបស់ជនសង្ស័យ(វ៉ាន់ឌី)។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍សិត្បូ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការ បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា តាមរយៈចម្លើយសារភាពរបស់ ឈ្មោះ រិន វ៉ាន់ឌី បានសារភាពពីបក្ខពួករបស់ខ្លួន ដែលធ្លាប់ធ្វើសកម្មភាពនេះជាញឹកញាប់ ។
ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល ។ កម្លាំងនគរបាលស្រុកស្អាង បានបន្ដសហការ ជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងកានគរបាលខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៣នាក់ទៀត៖
១- ឈ្មោះ លីម គីទ្រី ភេទ ប្រុស អាយុ ១៧ឆ្នាំ
២- ឈ្មោះ ខៀវ គីមឡុង ភេទ ប្រុស អាយុ ១៨ឆ្នាំ
៣- ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៨ ឆ្នាំ
ជនសង្ស័យទាំង៤ បានសារភាពថា ពួកខ្លួនពិតជាបានដេញវាយប្លន់យកម៉ូតូកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣៦ នាទី នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ប្រាកដមែន ហើយកន្លងមក ក្នុងខែ៤ ខែ ៦ និង ខែ៧ ឆ្នាំ២០១៨ (នៅចន្លោះម៉ោង១១ និងម៉ោង១យប់) ក្រុមរបស់ខ្លួនទាំង៧នាក់ធ្លាប់ធ្វើសកម្មភាពវាយ គប់ដុំថ្មប្លន់យកម៉ូតូចំនួន៧លើកក្នុងនោះមិនបានសំរេចចំនួន២លើក និងបានសំរេចចំនួន៥លើក គឺបានម៉ូតូចំនួន៥គ្រឿង (ZOOMER ០២ គ្រឿង.ស្កុបពី ០១គ្រឿង. ហុងដាសេ១២៤ចំនួន០២ គ្រឿង) រួចយកទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅតាមផ្លូវម្ដុំបឹងត្របែកភ្នំពេញ ខណៈដែលធ្វើសកម្មភាពនៅលើផ្លូវជាតិលេខ២១ ស្រុកស្អាង ចំនួន៦លើក និងនៅគល់ស្ពានព្រែកសំរោង ត្រើយខាងកើតទន្លេបាសាក់បានសម្រេច ចំនួន១លើក។
បច្ចុប្បន្នចំពោះជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់