ព័ត៌មានជាតិ

ក្លិប Real Madrid រវល់​លក់​កីឡាករ Pepe សម្រាប់​ទិញ​កីឡាករ Suarez

​ទំព័រ Daily Star បានឲ្យដឹងថា ក្លិប Real Madrid កំពុង​សំឡឹង​លក់​កីឡាករ Pepe ឲ្យ​ក្លិប មេឃ​ខៀវ យក​កញ្ចប់​ថវិការ​ទៅ​ទិញ​កីឡាករ Suarez ក្លិប​ហង្ស​ក្រហម​មក​វិញ​។​
​ថ្មីៗ​នេះដែរ ក្លិប Real Madrid បាន ទាត់​ចោល​ការលក់ឲ្យ​ក្លិប​មេឃ​ខៀវ សម្រាប់​តម្លៃ ២២ លាន​ផោន ខណៈ​ដែល​អ្នកលេង​សញ្ជាតិ​ព័រ​ទុយ​ហ្គាល អះអាងថា មិន​ទៅ ។​ទោះបីជា​យ៉ាងនេះក្តី ក្លិប Real Madrid ចង់​លក់​ខ្សែការពារ​នេះ ក្នុងតម្លៃ ៣០ លាន​ផោន ។​

​គោលដៅ​សំខាន់​របស់ Real Madrid នោះ​គឺ​ចង់បាន​កីឡាករ Suarez របស់​ក្លិប​ហង្ស​ក្រហម​។​ជាមួយនឹង​គ្នា​នេះដែរ ខាង​ក្លិប Real ក៏​ទទួលបាន​សំណើរ​ពី​ហង្ស​ក្រហម ក្នុងតម្លៃ ៤០ លាន​ផោន​។ ប្រការ​នេះ​ដែរ បាន​ធ្វើឲ្យ Real បង្ខំចិត្ត​លក់​កីឡាករ Pepe ជាមួយ​នឹង​ទំនិញ​ដែល​ខ្លួន​ទិញ​ខ្ពស់​។​

​ចំណែក​ក្លិប មេឃ​ខៀវ វិញ​នៅ​តែ​សម្រេចចិត្ត​ចង់​បាន​កីឡាករ Pepe ។ ទោះជា​យ៉ាងណា ជាមួយ​នឹង​សមត្ថភាព និង​ទម្រង់​លេង​ដ៏​ខ្ពស់​របស់​កីឡាករ​រូបនេះ តម្លៃ​ប៉ុណ្ណេះ​វា​មិន​ថ្លៃ នោះទេ​។ ជាមួយនឹង​គ្នា​នេះដែរ សម្រាប់​ក្លិប Real ចង់បាន​កីឡាករ Suarez ត្រូវ​ប្រកួតប្រជែង​យ៉ាង​លំបាក ជាមួយនឹង តោ​ខៀវ និង​ក្លិប​កាំភ្លើង​ធំ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Pepe_zpsc5b3ec82.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Suarez_zps73a81e4c.jpg
ទស្សនា ស្ទីលលេង​របស់ Pepe ៖

មតិយោបល់