ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ លួចរថយន្តចេញពីខេត្តកំពត មកជាប់ខ្នោះនៅខេត្តព្រៃវែង

ព្រៃវែង: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្តរបស់ប្រជាពលរដ្ឋ ចេញពីស្រុកឈូក ខេត្តកំពត ហើយព្យាយាមបើករត់ទៅមកដល់ភូមិសាស្ត្រស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក៏ត្រូវសមត្ថកិច្ចដឹកនាំដោយ លោកវសេនីយ៍ឯក អុង ផាន អធិការ ស្រុកស្វាយអន្ទរ ឃាត់ខ្លួនបានតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត និងឃាត់ខ្លួនបាននៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ រិន ស្រស់ ភេទប្រុស ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិយួស ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមច្បាប់៕

មតិយោបល់