ព័ត៌មានជាតិ

Hun Sen-Cup ថ្ងៃទី៧ មករា ២០១២

ព្រឹត្តិការណ៍ Hun Sen-Cup នឹងចាប់ផ្ដើមនៅ​ថ្ងៃទី៧ មករា ២០១២​ខាងមុខនេះ​ ​ដែល​នោះ​ជាការ​លេង​ក្នុង​វគ្គ​ចម្រុះ​ តាម​តំបន់​ទាំង ៥ ។​
​ ​តំបន់​ទាំង ៥ នោះ​គឺ​តំបន់​កណ្ដាល​មាន ៥ខេត្ត​ គឺ​កណ្ដាល ព្រៃវែង ស្វាយរៀង ភ្នំពេញ និង​កំពង់ចាម​ដែលជា​ម្ចាស់ផ្ទះ ។ តំបន់​កណ្ដាល​មាន ៤ខេត្ត​ គឺ​បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និងខេត្តសៀមរាប​ជា​ម្ចាស់ផ្ទះ ។​ តំបន់​ខាងលិច​មាន ៣ខេត្ត​ គឺ​បាត់ដំបង ប៉ៃលិន និងកំពង់ឆ្នាំង​ជា​ម្ចាស់ផ្ទះ ។​ តំបន់​ខាងជើង​មាន ៤ខេត្ត ​គឺ​មណ្ឌល​គី​រី ស្ទឹងត្រែង រតនគីរី និង​ក្រចេះជា​ម្ចាស់ផ្ទះ ។ តំបន់​ខាងត្បូង​មាន ៣ខេត្ត ​គឺ​កំពត កែប និងកោះកុង​ជា​ម្ចាស់ផ្ទះ ។​

​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​បានប្រកាស​រួចហើយ​ពី​ទំហំ​រង្វាន់​សម្រាប់​ក្រុម​ជើងឯក​ក្នុង​ ព្រឹត្តិការណ៍​នេះ ។​ សម្រាប់​ក្រុម​ចំណាត់ថ្នាក់​លេខ១ មាន​រង្វាន់ ៨០ លានរៀល ។ ចំណាត់ថ្នាក់​លេខ២ រង្វាន់ ៤០ លានរៀល​ និង​ចំណាត់ថ្នាក់​លេខ៣ រង្វាន់ ​២០ លានរៀល ។​

​ ​កីឡាករ​ដែល​ទាត់​បាល់​ចូល​ទី​បានច្រើនជាងគេ​ ​មាន​រង្វាន់ ​១ លានរៀល អ្នកចាំទី​ល្អ បានរង្វាន់​​ ​១ លានរៀល និងក្រុម Fair-Play បាន​រង្វាន់​ ៥ លានរៀល ។​ គួរ​បញ្ជាក់ថា ​រង្វាន់​ឆ្នាំនេះ ​ដូច​កាលពី​ឆ្នាំ​កន្លងទៅ​ដែរ ។​

 

 

 

 

 

មតិយោបល់