ប៉េកាំង ( 23/07/13 ) : អជ្ញាធរជាតិនៃទីស្នាក់ការកណ្តាលរបស់ចិនបានប្រកាសកាលពីថ្ងៃអង្គារនេះថាសម្រាប់រយៈពេល 5 ឆ្នាំបន្ទាប់ដើម្បីបន្តដំណើរការយុទ្ធសាស្ត្រកាត់បន្ថយចំណាយរដ្ឋ។
ការិយាល័យកណ្តាលនៃបក្សកុម្មុយនីសចិននិងការិយាល័យកណ្តាលនៃក្រុមប្រឹក្សាជាតិបានចូលរួមគ្នាក្នុងការអនុម័តសេចក្តីបង្គាប់មួយទៅកាន់សមាជិកបក្សនិងរដ្ឋាភិបាលទាំងអស់ត្រូវបញ្ឈប់នៅការសាងសង់អគាររដ្ឋាភិបាលមជ្ឈមណ្ឌលបណ្តុះបណ្តាលនានាឬក៏សណ្ឋាគារជាតិផងដែរសម្រាប់រយៈពេលប្រាំឆ្នាំនេះ។
សេចក្តីបង្គាប់នេះក៏បានចែងផងដែរថាប្រសិនបើក្នុងករណីណាដែលមានការបន្តសាងសង់សំណង់នានាដែលទាក់ទងនោះមានន័យថាជាការបំពានលើសេចក្តីបង្គាប់នេះហើយត្រូវបានដាក់ទោសផងដែរ។អ្នកជំនាញបាននិយាយថាយុទ្ធសាស្ត្រនៃការកាត់បន្ថយចំណាយមួយនេះនឹងអាចធ្វើឲ្យរដ្ឋាភិបាលចិនកាន់តែមានភាពស្អាតស្អំបរិសុទ្ធនិងមានទំនុកចិត្តពីប្រជាពលរដ្ឋខ្លួន៕
មតិយោបល់