ព័ត៌មានជាតិ

14 នាក់​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ចិន​ត្រូវ​បាន​បញ្ជាក់ថា​បាន​ស្លាប់​អស់​ហើយ​

​ទីក្រុង Lanzhou(23/07/13): គ្រោះមហន្តរាយ​រញ្ជួយ​ដី​ដែល​បាន​អង្រួន​ប្រទេស​ចិន​នៅ​ភាគ​ពាយព្យ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​ចំនួន 95 នាក់​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​ដែល​បានមក​ពី​សាកសព 14 នាក់​ដែល​បាន​បាត់​ខ្លួន​ហើយ​ឥឡូវ​ដែល​ត្រូវបាន​អជ្ញាធរ​បញ្ជាក់ថា​បាន​ស្លាប់​។​

​ការរញ្ជួយ​ដី​ដែល​មាន​រង្វាស់ 6,6 រិច​ទ័របាន​ធ្វើឲ្យ​មាន​ការ​ខូចខាត​និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តំបន់ Minixian​និង​Zhangxian ហើយ​មក​ទល់​នឹង​ពេលនេះ​អ្នករបួស​បាន​កើន​ដល់ 1001 នាក់​ហើយ​រដ្ឋាភិបាល​បាន​ជន្លៀស​ប្រជាជន​ប្រមាណ 226,700 នាក់​ហើយ​គឹ​ត​មក​ត្រឹម​ថ្ងៃ​នេះ​៕​
132566887_11n

មតិយោបល់