ព័ត៌មានជាតិ

គំនិត​បង្ហាញ​ពី​ការផលិត​រថយន្ត​ច្រើន​បាំង​ជូន Vladimir Putin

​ការប្រកួតប្រជេង ធ្វើ​រថយន្ត​ជាច្រើន​បាំង​ឲ្យ ( limousine ) ឲ្យ នាយករដ្ឋមន្ត្រី Vladimir Putin គឺ​ត្រូវបាន​បញ្ចប់ ដោយ​ស្ថាពរ បន្ទាប់​ពី​អ្នក​រចនា ធ្វើ​ការប្រកួតប្រជែង​គ្នា អស់​រយៈពេល ៣ សប្តាហ៍​។

​ខាង​ក្រុមហ៊ុន Marussia Motors និង Russia Cardesign បាន​ធ្វើ​ការប្រកួតប្រជែង ការ​រចនា​នេះ​តាំងពី​ខែ កុម្ភៈ មក​ម្លេះ ក្នុងការ​រចនា​ម៉ូត​រថយន្ត limo ឬ​រថយន្ត​ច្រើន​បាំង ជូន​នាយករដ្ឋមន្ត្រី Vladimir Putin ។ សម្រាប់​ការប្រកួតប្រជែង​នេះដែរ មាន​ការចូលរួម​ពី​អ្នក​រចនា​ជាង ១០០ នាក់ ហើយ​ម៉ូ​ដែល Yaroslav Yakovlev និង Bernd Weel ជា​អ្នក​ដែល​ទទួលបាន​ជោគជ័យ​។​

​អ្នក​រចនា​នៃ​ក្រុមហ៊ុន​ទាំង​ពីរ បាន​បំពេញ​កិច្ចការ​តែ​រយៈពេល​តែ ៣ សប្តាហ៍​តែប៉ុណ្ណោះ​។ រថយន្ត​ដែល​មាន​មុខ​វែង ដែល​មើលទៅ​ស្រដៀង​នឹង Rolls-Royce ប៉ុន្តែ​ស្រាល​ជាង ។​
​ការ​រចនា​នេះ ហាក់ដូចជា​មិន​ទាន់​ច្បាស់លាស់​នៅឡើយ ថា​គេ​អាច​ដាក់​វា​នៅ​ក្នុង​ការផលិត​ចេញ​ជា​រូបរាង​ឡើង​ឬក៏​អត់​? ប៉ុន្តែ​ប្រសិនបើ​មាន​ការយល់ព្រម នោះ ម្ចាស់​រថយន្ត​នេះ ជា​របស់​នាយក​រដ្ឋមន្ត្រី រុស្ស៊ី Vladimir Putin តែមួយគត់ និង​ឆើតឆាយ​ជាង​គេ​បំផុត​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/VladimirPutin4_zpsef042845.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VladimirPutin5_zps8c6b98fc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VladimirPutin1_zps754f1be4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VladimirPutin2_zpsdecd9d45.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VladimirPutin6_zpsebfbf2ac.jpg

មតិយោបល់