ព័ត៌មានជាតិ

រន្ធត់ណាស់! អំពើហិង្សាក្នុងគ្រួសារ ប្រពន្ធវាយប្ដី និងដំបងរហូតដល់ស្លាប់

ពោធិ៍សាត់: លោក វង សាវ៉េត អធិការស្រុកភ្នំក្រវាញ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៥ ទៀបភ្លឺថ្ងៃទី១៥ ខែកក្កដា មានករណីហិង្សា ដោយប្រពន្ធវាយប្តី និងដំបង បណ្តាលឲ្យស្លាប់។

ជនរងគ្រោះឈ្មោះ សាយ សៀមលី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបបគ្រូបង្រៀន ចំណែកឯជនបង្កឈ្មោះ សេន ពៅ ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់