យោងតាមប្រភពព័ត៌មានផ្ទៃក្នុងរបស់បានឲ្យដឹងថា លោក David Dibble ដែលជាបុគ្គលិកជើងចាស់របស់ក្រុមហ៊ុន Yahoo បានលាឈប់ពីតំណែង ដោយតាមប្រភពដែលផ្ដល់ឲ្យ លោក Dibble ប្រហែលជាសម្រេចចិត្តចូលនិវត្តន៍។
សារព័ត៌មាន AllThingsD បានចុះផ្សាយថា លោក Dibble បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Yahoo អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនៅពេលនេះ មានលេចឮព័ត៌មានផ្ទៃក្នុងថា លោកលាឈប់ពីការងារ។
ប៉ុន្តែបើយោងតាមប្រភពមិនបង្ហាញអត្តសញ្ញាណមួយទៀតបានបញ្ជាក់ថា លោកបានពិតជាលាឈប់មែន តែអ្នកស្រី Marissa Mayer ដែលជានាយកប្រតិបត្តិ Yahoo ចង់ឲ្យលោក Dibble នៅជាទីប្រឹក្សា ដោយគ្រាន់តែមិនច្បាស់ថា ទីផ្សារខាងអ្វីនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់