ស្ទើរតែគ្មានរណាម្នាក់អាចនិយាយជាមួយនឹង Daniel Levy ដែលជាអ្នកមិនគោរពពាក្យសន្យា ហេតុដូច្នេះហើយ កីឡាករ Gareth Bale នាំឪពុកម្តាយរបស់ខ្លួន ទៅនិយាយជាមួយនឹង ប្រធានក្លិបរូបនេះ នៅ មាន់ខ្នាយមាស។កីឡាករខ្សែបម្រើ និងប្រយុទ្ធសញ្ជាតិវែល រូបនេះ កំពុងបង្កើតរឿងដ៏អស្ចារ្យ នៅក្នុងឆ្នាំនេះ នៅ CN ។
តាមរយៈសំណើរចុងក្រោយ របស់ក្លិបយក្សស Real Madrid បាននាំចំនួនទឹកប្រាក់ ៨២ លានផោន ប៉ុន្តែ លោក Daniel Levy បានធ្វើការច្រាចោល ។ នៅចន្លោះនេះដែរ នាយកគ្រប់គ្រងរូបនេះ បានប្រកាសថា ទោះ ៩៥ លានផោន ក៏គាត់មិនលក់ដែរ។
ជាមួយនឹងឥរិយាបទបែបនេះ កីឡាករ Bale ពិបាកនិយាយណាស់ ដូច្នេះតំណាងកីឡាកររូបនេះ បានទៅនិយាយជាមួយនឹង ប្រធានជាន់ខ្ពស់ក្លិប មាន់ខ្នាយមាសមួយនេះ ។ទោះបីជាយ៉ាងនេះក្តីចំនួនដ៏ច្រើនសន្ធឹកនេះ មនុស្សជាច្រើន បានគិតថា ជារឿងដ៏អស្ចារ្យសម្រាប់កីឡាករូបនេះ។ជាមួយនឹងគ្នានេះដែរ Bale ក៏បានហៅឪពុកម្តាយរបស់ខ្លួន មកនិយាយជាមួយនឹង Daniel Levy ។ ខណៈដែលតំណាងដែលជាឪពុកម្តាយ ទៅនិយាយជាមួយនឹង ប្រធានជាន់ខ្ពស់ក្លិប មាន់ខ្នាយមាស កាលពីម្សិលមិញ ធ្វើឲ្យមិត្តរួមក្រុមមានការភ្ញាក់ផ្អើលណាស់ ដែលឪពុកម្តាយគេចូលបន្ទប់ពិភាក្សា។
នៅពេលដែល ទទួលបានដំណឹងថា ឪពុកម្តាយចូលបន្ទប់និយាយជាមួយនឹងគាត់យ៉ាងនេះ លោក Daniel Levy បានបោះបង់ការហោះហើរទៅទីក្រុងឡុងដ៏ ដែលជាដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ដើម្បីស្វាគមន៍ឪពុកម្តាយកីឡាកររូបនេះ។សកម្មភាពបែបនេះ អាចបញ្ជាក់ថា ខ្សែបម្រើរូបនេះពិតជាមានសារៈសំខាន់សម្រាប់ មាន់ខ្នាយមាស ។ ក្នុងករណីនេះដែរ ខាង ពហុកីឡដ្ឋាន White Hart Lane អាចនឹងពិបាកក្នុ្ងការអស្មិមានៈ រក្សាកីឡាកររូបនេះទុក៕
មតិយោបល់