បន្ទាប់ពីបាត់មុខនៅក្នុងពិភពសិល្បះអស់ជាច្រើនឆ្នាំ ស្រាប់តែនៅពេលនេះ តារាសម្ដែងជើងចាស់ ចូវ យិនហ្វាត (Chow Yun Fat) បានលេចមុខនៅក្នុងទីក្រុងហុងកុងជាមួយនឹងភាពយន្តថ្មី។
តារាសម្ដែងវ័យចំណាស់រូបនេះ បានចាប់ដៃគូជាមួយនឹង Nicholas Tse និង Chapman To ដែលជាតារាសម្ដែងវ័យក្មេង នៅក្នុងភាពយន្តរឿង “កាស៊ីណូ”។
តារាសម្ដែង ចូវ យិនហ្វាត បានបាត់មុខពីខ្សែភាពយន្តហុងកុងអស់រយៈពេល ២៥ឆ្នាំ ពោលចាប់តាំងពីរឿង “Eight Happiness”។
គួរបញ្ជាក់ផងដែរថា ភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៤៕
មតិយោបល់