ភ្នំពេញៈ ចម្ងល់ពលរដ្ឋ កំពុងរង់ចាំមើលថាតើ មានមន្ត្រីអ្នកធំរូបណា ហ៊ានចេញមុខធានាអ្នកនាង ថៃ ស្រីនាង ឲ្យនៅក្រៅឃុំ បន្ទាប់ពីអ្នកនាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នៅវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០។
កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួន យកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គង ដែលបានផុសរូបភាព និងវីដេអូខ្លីប ប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូ ដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន។
បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១ និង ៣០នាទី ក៏ត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែម៉ោង ២ និង ៣៥នាទីរសៀលថ្ងៃដដែល អ្នកនាង ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូបន្តទៀត។
ក្រោយមកវេលាម៉ោង ៤ និង ២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារ បញ្ជូនបន្តទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់