ត្បូងឃ្មុំៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ នៅចំណុចរណ្តៅជីកយកអាច់ដី(ស្រះទឹក) ស្ថិតនៅភូមិបត់ទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
យោងតាមការស្រាវជ្រាវបឋម ជនរងគ្រោះ មានឈ្មោះ ខាន់ ម៉ារី ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទៅឃ្វាលក្របី នៅចំណុចនោះ បានចុះបេះកញ្ឆែតក្នុងស្រះទឹកបណ្តាលឲ្យ រអិលជើងធ្លាក់ចូលរណ្តៅស្រះទឹក ហើយក៏លង់ទឹកស្លាប់តែម្តង ។
ករណីនេះ កងកម្លាំងជំនាញបានធ្វើការពិនិត្យវិភាគកន្លែងកើតហេតុ ដោយបានសហការជាមួយគ្រូពេទ្យមូលដ្ឋាន ពិនិត្យឃើញថា សាកសពឈ្មោះ ខាន់ ម៉ារី មិនមានការពាក់ព័ន្ធ និង ករណីឃាដកម្មទេ និងបានប្រគល់ជូនទៅសាច់ញាតិ នៃ សព ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់