បុរសជនជាតិហុងកុងម្នាក់បានអះអាងថា ស្មាតហ្វូន Galaxy S4 ផ្ទុះឡើងយ៉ាងខ្លាំង ព្រមទាំងមានអណ្ដាតភ្លើងទៀតផង ខណៈដែលពេលដែលគាត់កំពុងតែលេងហ្គេម។
បុរសនោះបានបន្តទៀតថា នៅពេលដែល Galaxy S4 ផ្ទុះឡើង គាត់ក៏បានរត់ចេញពីផ្ទះ ព្រមជាមួយប្រពន្ធ និងសត្វចិញ្ចឹម ដោយបានត្រឹមតែឈរមើលផ្ទះរបស់លោកត្រូវឆេះអស់ទៅជាផេះ ហើយភ្លើងក៏ឆេះរាលដាលដល់រថយន្តម៉ាក Mercedes ដែលថតនៅចំណតរថយន្តខាងក្រោយអាគារផងដែរ។
នៅមុននេះ មានមានក្មេងស្រីវ័យជំទង់ម្នាក់បានរងរបួសដោយសារតែ Galaxy S3 និងមានស្ត្រីជនជាតិចិនម្នាក់បានស្លាប់ ព្រមទាំងមានបុរសជនជាតិចិនម្នាក់ទៀតរបួសរហូតដល់សន្លប់ដោយសារតែប្រើនូវថ្ម និងឧបករណ៍សាកថ្មក្លែងក្លាយ ប៉ុន្តែបុរសហុងកុងម្នាក់នេះវិញ បានអះអាងថា ថ្មដែលគាត់ប្រើនោះគឺជាថ្មដែលបានភ្ជាប់មកជាមួយនឹងប្រអប់វាស្រាប។
ក្រុមហ៊ុន Samsung នៅក្នុងទីក្រុងហុងបាននិយាយថាខ្លួនកំពុងតែធ្វើការស៊ើបអង្កេតនៅករណីខាងលើនេះ ដើម្បីបញ្ជាក់ការពិត ជាពិសេសនឹងផ្ដល់របាយការណ៍នៅក្នុងពេលឆាប់ៗនេះ៕
មតិយោបល់