ព័ត៌មានជាតិ

ទឹក​ជំនន់​នៅ​មី​យ៉ាន់​ម៉ា​បាន​ធ្វើឲ្យ​ប្រជាជន 33,000 នាក់​ត្រូវ​ស្នាក់នៅ​ក្នុង​ជម្រំ​ហើយ​មនុស្ស​បី​នាក់​បាន​ស្លាប់​

​ទីក្រុង​យ៉ាំងហ្គូន ( 02/08/13 ) : ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​រស់នៅ​តាម​ជម្រំ​បណ្តោះអាសន្ន​ស្ថិតភាគ​ខាង​ជើង​នៃ​ប្រទេសមី​យ៉ាន់​ម៉ា​បន្ទាប់​ពី​ទឹកជំនន់​យ៉ាង​អាក្រក់​មួយ​បានកើតឡើត​នៅ​តំបន់​នោះ​ហើយ​វា​បាន​ធ្វើឲ្យ​មនុស្ស​បី​នាក់​នៅ​ខណៈ​ដែល​កម្រិត​ប្រកាសអាសន្ន​នៅមាន​ខ្ពស់​ហើយ​ភ្លៀង​ខ្លាំង​នឹង​បន្ត​កើតមាន​ផងដែរ​។​

​ប្រជាជន​សរុប​ប្រមាណ 33,500 នាក់​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​រស់នៅ​ក្នុង​ជម្រំ​ជាង 79 កន្លែង​ដែល​ដាក់ឲ្យ​ប្រើប្រាស់​នៅក្នុងរ​ដ្ឋ Karen ។​សាលារៀន 245 កន្លែង​ត្រូវបាន​បិទ​នៅ​ពេល​ដែល​ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​រង​ការខូចខាត​ដោយសារ​ការហូរ​ច្រោះ​ដី​ហើយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​តាំងតែ​ពី​ថ្ងៃ​ទី 27 កក្កដា​មកម្ល៉េះ​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា​ខ្លួន​បាន​បញ្ជូន​ជំនួយ​មួយ​ចំនួន​ទៅដល់​ជម្រំ​ភៀសខ្លួ​ន​ហើយ​ដូច​ជា​ថ្នាំពេទ្យ​និង​ធុង​ចម្រោះ​ទឹក​ស្អាត​ផង​។​ក្រុម​អជ្ញាធរ​ទទួលបន្ទុក​អាកាសធាតុ​បាន​ព្រមាន​ដល់​អ្នក​ដែល​រស់នៅ​ក្បែរ​ទន្លេ​ឲ្យដឹងថា​ភ្លៀង​ខ្លាំង​នឹង​នៅតែ​បន្ត​ធ្លាក់​ហើយ​រន្ទះបាញ់​និង​ការ​រអិល​ដី​ក៏​ជា​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/FloodMayanmar4_zps46b0df17.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FloodMayanmar3_zps53f8e9c8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FloodMayanmar1_zpsc018c578.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/FloodMayanmar2_zpseef95ba9.jpg

មតិយោបល់