ព័ត៌មានជាតិ

Nokia នៅសល់ត្រឹមតែ​ឈ្មោះ​

​នៅពេលនេះ លោក Risto Siilasmaa ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Nokia បាន​កាន់​តំណែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia បណ្ដោះអាសន្ន ព្រោះថា​នៅ​មិនទាន់​សម្រេច​ជ្រើសរើស​អ្នកថ្មី ឬ​មួយ​យ៉ាងណា​។​

​គ្រប់​គ្នា​បាន​សន្លឹក​មក​ក្រុមហ៊ុន Nokia ដោយ​ភាព​អស់សង្ឃឹម ព្រោះថា​អាជីវកម្ម​ទូរស័ព្ទ​របស់ Nokia ត្រូវ​បាន​លក់​ទៅឲ្យ​ក្រុមហ៊ុន Microsoft នៅ​ក្នុង​តម្លៃ ៧,២​ពាន់​លាន​ដុល្លារ​អាមេរិក​បាត់​ទៅ​ហើយ ប៉ុន្តែ​លោក Siilasmaa បាន​អះអាង​ថា Nokia នៅពេលនេះ មិន​ដូច​អ្វី​ដែល​គ្រប់​គ្នា​បាន​គិត​នោះ​ទេ​។​

“​ក្រុមហ៊ុន Nokia នឹង​មើលទៅ​ខុសប្លែក​ពី​មុន នៅក្រោយពេល​ដែល​គ្មាន​អាជីវកម្ម​ទូរស័ព្ទ និង​សេវាកម្ម ប៉ុន្តែ​ក្រុម​មួយ​នេះ​នឹង​តែ​ខ្លាំង មិន​អន់ថយ​នោះទេ បញ្ហា​ហិរញ្ញវត្ថុ និង​អាជីវកម្ម​របស់ Nokia នៅតែ​ខ្លាំង ព្រោះថា Nokia នៅមាន NSN ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​ទូរគមនាគមន៍ នៅមាន HERE ដែល​ជា​កម្មវិធី​ផែនទី និង Advanced Technologies ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់ Nokia ហើយ​វា​នឹង​ធ្វើឲ្យ Nokia ខ្លាំង​មិន​ពី​ការ​ស្មា​ន់ ព្រោះ​នៅ​ពេល​នេះ យើង​នឹង​ចាប់ផ្ដើម​ពង្រីង​វា​ដើម្បី​ប្រជែង​ទីផ្សារ​សកល​”​។ នេះ​ជា​សម្ដី​របស់​លោក Siilasmaa បាន​ថ្លែង​ឲ្យដឹង​កាលពី​ថ្មីៗ​នេះ​។​

​វា​ជា​ការពិត​ណាស់ នៅពេល​ដែល​ក្រុមហ៊ុន Nokia លក់​អាជីវកម្ម និង​សេវាកម្ម​ទៅឲ្យ​ក្រុមហ៊ុន Microsoft បាន​ធ្វើឲ្យ​មហាជន និង​អ្នកគាំទ្រ​មានការ​អន់ចិត្ត និង​បាក់​កម្លាំងចិត្ត ប៉ុន្តែ Nokia មិន​បាន​គិត​ដូច្នោះ​ទេ ព្រោះថា Nokia នៅតែ​ខ្លាំង បើទោះបីជា​គ្មាន​ទូរស័ព្ទ​ក៏​ដោយ​៕

Nokia-DisconnectingPeople

មតិយោបល់