ព័ត៌មានជាតិ

ចិន​ជា​ប្រទេស​ទី​មួយ​ដែល​មាន​និស្សិត​បរទេស​ច្រើន​ជាង​គេ​លើ​លោក​

​ប៉េកាំង ( 02/08/13 ) : យោង​ទៅ​តាម​របាយការណ៍​ផ្លូវការ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​និយាយ​ថា​ចាប់តាំងពី​ឆ្នាំ 1978 មកទល់​នឹង​ចុងឆ្នាំ 2012 ចំនួន​តួលេខ​និស្សិត​បរទេស​របស់​ចិន​បាន​កើនឡើង​ដល់​ទៅ 2,6 លាន​នាក់​ដែល​បាន​ធ្វើឲ្យ​ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ដែល​មាន​និស្សិត​ទៅ​សិក្សា​ក្រៅ​ប្រទេស​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​។​

​ក្នុង​តែ​មួយ​ឆ្នាំ 2012 និស្សិត​បរទេស​ចិន​មាន​ដល់ 339,600 នាក់​ដែល​ខ្លះ​បាន​ទៅ​សិក្សា​ដោយ​ប្រើប្រាស់​ថវិការ​ផ្ទាល់​ខ្លួន​ខ្លះ​ដោយ​ក្រុមហ៊ុន​និង​មួយចំនួនទៀត​ដោយ​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ចិន​នេះ​បើ​ផ្អែក​លើ​ក្រសួង​អប់រំរ​បស់​ប្រទេស​ចិន​។​នាពេល​បច្ចុប្បន្ន​នេះ 74 ភាគរយ​នៃ​ចំនួន​និស្សិត​សរុប​ដែល​ចេញ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​គឺ​បាន​សិក្សា​នៅ​ប្រទេស​អាមេរិក​អូស្រា្តលី​ជប៉ុន​អង់គ្លេស​និង​កាណាដា​ហើយ​ចំនួន​និស្សិត​វ័យក្មេង​ដែល​ទៅ​សិក្សា​នៅ​បរទេស​មាន​ចំនួន​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/chinese-university-graduation-students-caps-gowns_zpsf45573e0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/rtr3eobi_zpsca59e26c.jpg

មតិយោបល់