ឱកាសមាស! ទទួលបានអាហារូបករណ៍១០០% ពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់…

នៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នេះតាមរយៈផេកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជូនដំណឹងពី ឱកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់បន្តបរិញ្ញាបត្រ។ អ្នកឧកញ៉ាបានបញ្ជាក់ផងដែរថាចំពោះអាហារូបករណ៍ដែលបានផ្ដល់ជូនទាំង ១៥០ កន្លែងនេះ…

ច្បាស់ហើយពេលនេះ! ចង់ប្រឡងចូលនគរបាល ឆ្នាំ ២០២២ នេះ លុះត្រាតែគ្មានសាក់នៅ…

តាមរយៈលិខិតចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ បណ្ឌិត្យសភានគរបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២០០ កន្លែង សិក្សារយៈពេល ៤ ឆ្នាំ សម្រាប់ឆ្នាំ ២០២២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកា្លយជានាយនគរបាល បន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ក្នុងនោះ ចំពោះទីកន្លែងផ្ដល់ពាក្យ…

លឿនឡើង! អាហារូបករណ៍នៅសាកលវិទ្យាល័យល្បីៗទាំងនេះ កំពុងរង់ចាំ

បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបជាស្ថាពរ ទូទាំងរាជធានី-ខេត្ត នៅកម្ពុជា ក្នុងសម័យប្រឡង ឆ្នាំ ២០២១ រួចមក ឃើញថាការបើកថ្នាក់សិក្សាបរិញ្ញាបត្រ ជិតចាប់ផ្ដើមហើយ ខណៈដែលសាកលវិទ្យាល័យមួយចំនួន កំពុងផ្ដល់អាហារូបករណ៍ជាច្រើន ដល់និស្សិតដែលចង់បន្តការសិក្សាផ្នែកបរិញ្ញាបត្រ ដែលសាកលវិទ្យាល័យទាំងនោះរួមមាន ៖ ១. សាកលវិទ្យាល័យ…

បុរសម្នាក់បានឈ្នះផ្ទះថ្មី១ខ្នង តម្លៃ ១,៤ លានដុល្លារអាមេរិក ក្នុងចាប់ឆ្នោតផ្សងសំណាងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

មេចុងភៅអាយុ ៣៥ ឆ្នាំម្នាក់ បានឈ្នះរង្វាន់ធំ ក្នុងចាប់ឆ្នោតផ្សងសំណាង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ គាត់ បានឈ្នះផ្ទះថ្មី១ខ្នង តម្លៃ ១០,៨ លានដុល្លារហុងកុង ឬ ១,៤ លានដុល្លារអាមេរិកក្នុងអាផាតមិនមួយកន្លែង។   ការចាប់ឆ្នោត ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ប៉ុន្តែមានតែថ្ងៃពុធ ទី១៥ ខែកញ្ញានេះ…

រដ្ឋាភិបាលជប៉ុន នឹងផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹក​ប្រាក់​ ប្រមាណ ៣,៣១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»​​

​ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម មិកាមិ​ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង…

សហរដ្ឋអាមេរិក៖ ពលរដ្ឋដែលមកចាក់វ៉ាក់សាំង នឹងទទួលបានសន្លឹកឆ្នោត ដើម្បីផ្សងសំណាងយកទឹកប្រាក់ ១លានដុល្លារ

ក្រុងវ៉ាសុីនតោន ៖ មន្រ្តីអាមេរិក បានជម្រុញប្រជាជនឱ្យទៅទទួលយកការវ៉ាក់សាំងការពារពីជំងឺ កូវីដ១៩។ ដោយបានប្រកាសថា ក្នុងចំណោមប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលមកចាក់វ៉ាក់សាំង ដូសទី១ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីផ្សងសំណាងយកទឹកប្រាក់ ១លានដុល្លារ ពីកម្មវិធីចាប់ឆ្នោតដែលបង្កើតឡើងដោយ ទីភ្នាក់ងារមន្រ្តីរបស់រដ្ឋ។ កម្មវិធីផ្តល់ឆ្នោតផ្សងសំណាងដើម្បីជម្រុញឱ្យប្រជាជនមកចាក់វ៉ាក់សាំងនេះ មានរយៈពេល៥សប្តាហ៍ ដោយរៀងរាល់មួយសប្តាហ៍ម្តង អ្នកឈ្នះម្នាក់នឹងត្រូវប្រកាស ហើយទទួលបានទឹកប្រាក់…

ករណីផ្ទុះអាវុធ នៅស្ពានអាកាសទឹកថ្លា មានមេធាវី៩រូប ស្ម័គ្រចិត្តការពារក្តីជូនសន្តិសុខ

តាមរយៈសេចក្តីប្រកាសព័ត៌មានក្រុមមេធាវីបានគូសបញ្ជាក់ថា ការជួយការពារក្តីដោយសារមើលឃើញស្ថានភាពគ្រួសារជនសង្ស័យ ភឿន ភិរៈ ជាកូនកំព្រាឪពុក និងជាអតីតតបញ្ញវន្តដែលបានទទួលអាហារូបករណ៍នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមមេធាវី បានអះអាងថា ការស្វះស្វែងគាំពារផ្នែកច្បាប់នេះ ដើម្បីការពារសិទ្ធិជនសង្ស័យក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។ មេធាវីទាំង៩រូប ដែលបានស្ម័គ្រចិត្តចូលខ្លួនការពារក្តីដោយមិនគិតថ្លៃជូនលោក ភឿន ភិរៈ នេះរួមមាន៖ មេធាវី អ៊ន ហ៉ីង,…

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងដាក់ឲ្យដំណើរការគេហទំព័រថ្មីនៃសេវាការងារសាធារណៈនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ

  (ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខណ្ឌ ជំនួយអភិវឌ្ឍជាផ្លូវការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ របស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៊ី អាយ អេស)។ គេហទំព័រនៃ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត» ដែលមានឈ្មោះថា www.nea.gov.kh…

Update៖ សពអតីតនិស្សិតពេទ្យឆ្មប ជាប់អាហារូបករណ៍ បន្តសិក្សាប្រទេសក្រៅជិតចប់ យកទៅធ្វើបុណ្យនៅវត្តចាស់

ភ្នំពេញៈ នារីជាអតីតនិស្សិតពេទ្យឆ្មប ជាប់អាហារូបករណ៍ ទៅរៀននៅប្រទេសថៃម្នាក់ បានចងកសម្លាប់ខ្លួន នឹងដើមពុទ្រានៅក្នុងដីឡូត៍ មួយកន្លែង បន្ទាប់ពីខំរៀនរហូតដល់មានជំងឺសរសៃប្រសាទ ហើយរត់គេចចេញពីផ្ទះបាត់ខ្លួន រយៈពេលប្រមាណជាង២ខែមកហើយ ។ ករណីធ្វើអត្តឃាតនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង ៣០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូត៍ មួយកន្លែង នៅតាមផ្លូវកែវចិន្តា…

Update៖ និស្សិតឆ្នើម នៅសល់តែប៉ុន្មានខែទៀត បញ្ចប់បរិញ្ញាបត្រពេទ្យសត្វ ត្រូវរថយន្តបុកស្លាប់មួយរំពេច

ភ្នំពេញៈ នៅវេលាម៉ោង១៣ និង១០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខបុរី ប៉េង ហួត លើផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។ ហេតុការណ៍នេះ បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់ភ្លាមៗនៅកន្លែង ចំណែករថយន្តខូចខាតស្រាល…