យើងដឹងហើយថា iOS 6.1.3 និង 6.1.4 មិនអាចធ្វើការ Jailbreak បានឡើយ។ សម្រាប់ព័ត៌មានថ្មីៗនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម twitter មានការភ្ញាក់ផ្អើលពីការ Jailbreak iOS 6.1.3 និង 6.1.4 ពីក្រុម UnthreadedJB។
ការប្រកាស់របស់ UnthreadedJB បានបង្ហាញថាខ្លួនបានធ្វើការ Jailbreak បានសម្រេចទៅលើទូរស័ព្ទ iPhone 4 CDMA 5.1.1 នៅលើប្រព័ន្ធដំណើរការ Linux ម្ដងរួចទៅហើយ។ ពេលនេះក្រុម UnthreadedJB បានបង្ហាញជាថ្មីម្ដងទៀតពីការ untethered jailbreak លើ iOS 6.1.3 និង 6.1.4 ដែលមានការចាប់អារម្មណ័យ៉ាងខ្លាំងផងដែរ ដោយ evad3rs និង evasi0n នៅមិនទាន់មានព័ត៌មានអ្វីនៅឡើយសម្រាប់ការ Jailbreak នេះទេ។
នេះជាវីដេអូរបស់ UnthreadedJB បានធ្វើការ Jailbreak រួច iOS 6.1.3
សម្រាប់ក្រុមថ្មីមួយនេះយើងមិនទាន់ដឹងថាជាក្រុមក្លែងបន្លំឬយ៉ាងណានោះទេ។ ប៉ុន្តែបើសិនជាគេអាចធ្វើទៅបាននោះជារឿងមួយដែលប្រសើរបំផុតសម្រាប់អ្នកប្រើប្រាស់។
មតិយោបល់