មនុស្សរាប់ពាន់នាក់ បានចេញមកពពាក់ពពួនគ្នា នៅទីសាធារណៈ ក្នុងចក្រភពអង់គ្លេស នៅរដ្ឋធានីទីក្រុង ឡុងដ៏ ដើម្បីអែថ្ងៃ នារដូវកាលក្តៅ ជាមួយនឹងកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុត។
សម្រាប់អ្នកដែលចង់បានស្បែកពណ៌ត្នោត បាននាំគ្នាទៅកាន់ទីក្រុងឡុងដ៏ រួមមាន Hyde Park, St James Park, Green Park និង St. Paul ។ប៉ុន្តែនៅទីនេះគឺគ្មានច្បាប់ចែងមិនឲ្យអាក្រាតល្វែងខាងលើ នោះទេ។
ថ្មីនេះដែរ នៅទីក្រុង ញ៉ូវយ៉ក បានអនុម័តច្បាប់ មួយទៅលើស្ត្រីដែលចង់អែថ្ងៃ ដោយអាក្រាតល្វែងខាងលើ នៅទីសាធារណៈ ណាមួយ ប៉ុន្តែបុរសត្រូវពាក់អាវទៅវិញ។តែខាង ទីក្រុងឡុងដ៏ក៏គ្មានគម្រោង ចែងច្បាប់ប្រហាក់នេះសម្រាប់ប្រទេសនោះទេ។
កាលពីថ្ងៃ ព្រហស្បត្តិ៍កន្លងទៅ សីតុណ្ហភាព នៅចក្រភពអង់គ្លេស គឺក្តៅជាង នៅ Bacelona Cape Town Mumbai និង Venice ដោយមានសីតុណ្ហភាព 34.1C ។សម្រាប់សីតុណ្ហភាពកាលពីខែ សីហា ដែលក្តៅបំផុតត្រូវបានកើតឡើង និង កត់ត្រានៅឆ្នាំ ២០០៣ ដែលមានកម្តៅ 38.5 C កាលពី ១០ ឆ្នាំ មុន៕
https://i1272.photobucket.com/albums/y389/domneng/Decore/Nude1_zps53a867fc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Nude4_zps534d148f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Nude3_zpsa7a47a44.jpg
មតិយោបល់