ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូ​វខ្សែភ្លើងឆក់ស្លាប់យ៉ាងទាន់ហន់

កំពង់ធំ: វេលាម៉ោង៦ល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់
ស្ថិតនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍។

ជនរងគ្រោះ ឈ្មោះ សាន់ សុទិន ភេទប្រុស អាយុ១៧ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះតខ្សែភ្លើង ចេញពីផ្ទះ ដើម្បីឆក់ត្រី តែខុសបច្ចេកទេស ទើបបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់តែម្ដង៕

មតិយោបល់