អាល្លឺម៉ង់៖យោងតាមគេហទំព័រ YouTube ដែលចុះកាលពីថ្ងៃទី ២ ខែ សីហា បានឲ្យដឹងថាក្មេងប្រុស អាយុ ១០ ឆ្នាំមា្នក់ស្វែងរកឃើញ សាកសពម៉ូម៉ី អេហ្ស៊ិប នៅលើដំបូងផ្ទះរបស់ជីដូនរបស់ខ្លួន ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ ។
ក្មេងប្រុសដែលរកឃើញសាកសពនេះដែរ ឈ្មោះថា Alexander Kettler រស់នៅ Diepholz ជាមួយនឹងគ្រួសាររបស់គេ ដោយស្វែងរកឃើញមឈូសដែលផ្ទុកសាកសព្វម៉ូម៉ី នៅក្នុងបន្ទប់លើដំបូងផ្ទះតូចមួយ ។ ក្រោយមកទៀតគេបានធ្វើការពិនិត្យមើលឃើញថា នោះជាខ្មោចម៉ូម៉ី ពិត ដែលសល់ពីសម័យបុរាណអេហ្ស៊ីប ។
ទន្ទឹមគ្នានេះដែរ លោក Lutz Wolfgang ដែលជាឪពុករបស់ក្មេងប្រុសរូបនេះ បាន ប្រាប់ឲ្យដឹងថា គាត់មិនទាន់បានធ្វើការត្រួតពិនិត្យ ដោយម៉ាស៊ីនទំនើប អ៊ិចរ៉េស នោះទេ ជាមួយនឹងខ្មោចម៉ូម៉ី និងវត្ថុអាថ៌កំបាំងនោះ ។ ម្យ៉ាងវិញទៀត លោកក៏មានគម្រោងដឹកសាកសព្វនេះ ទៅកាន់ទីក្រុង ប៊ែកឡាំងប្រទេសអាល្លឺម៉ង់ ដើម្បីឲ្យអ្នកជំនាញត្រួតពិនិត្យ។
គួរបញ្ជាក់ផងដែរថា ឪពុកលោក Lutz Wolfgang កាលនៅរស់ជាអ្នកជំនួញម្នាក់ ដែលធ្វើការជួញដូរលើវត្ថុបុរាណ និងខ្មោចម៉ូម៉ី អេហ្ស៊ិប ដែលធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូងកាលពី ៦០ ឆ្នាំមុន ហើយ ម៉ូម៉ីនេះដែរ នៅលើដំបូលផ្ទះយ៉ាងហោច ណាស់ ៤០ ឆ្នាំ ៕
ទស្សនាវីដេអូ ឃ្លិប ដូចខាងក្រោមនេះ ៖
មតិយោបល់